ព័ត៌មាន
កម្ពុជាកាន់តែខិតទៅជិតគោលដៅសម្រេចបានការផលិតថាមពលអគ្គិសនីបៃតង ៧០% ត្រឹមឆ្នាំ ២០៣០
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា ប្រទេសកម្ពុជាកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់តែជិតគោលដៅជាប្រទេសមានប្រភពថាមពលអគ្គិសនីកកើតឡើងវិញ៧០% ត្រឹមឆ្នាំ២០៣០។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងកម្មវិធី «សប្តាហ៍ថាមពលស្អាត ឆ្នាំ២០២៦» នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា បច្ចុប្បន្ន ប្រភពថាមពលកកើតឡើងវិញមានចំណែក ៦៣% នៃអនុភាពថាមពលអគ្គិសនីសរុបក្នុងស្រុករបស់កម្ពុជា។ ក្នុងនោះ ប្រភពចម្បងមានថាមពលវារីអគ្គីសនី និងថាមពលដើរដោយពន្លឺព្រះអាទិត្យ។ កម្ពុជាបំពេញបន្ថែមលើការផលិតថាមពលទាំងនេះ ជាមួយនឹងប្រព័ន្ធស្តុកថាមពល និងភាពបត់បែនដែលចាំបាច់ ដើម្បីធានាបាននូវស្ថិរភាពនៃប្រព័ន្ធថាមពល។ ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនកម្ពុជាកំពុងដំណើរការ ដើម្បីសម្រេចគោលដៅនៃការផ្គត់ផ្គង់ថាមពលដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានអនុភាពជាង ១,១០០មេហ្គាវ៉ាត់ នៅក្នុងប្រព័ន្ធតែមួយ ត្រឹមដំណាច់ឆ្នាំនេះ ព្រមទាំង មានប្រព័ន្ធស្តុកថាមពលដែលមានអនុភាព ៥០០មេហ្គាវ៉ាត់ ផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «ការបង្កើនការផលិតថាមពលកកើតឡើងវិញ រួមជាមួយនឹងប្រព័ន្ធស្តុកថាមពល ដើម្បីអាចសម្រេចបានគោលដៅយ៉ាងតិច ៧០ ភាគរយ មកពីប្រភពថាមពលកកើតឡើងវិញនៅត្រឹមឆ្នាំ២០៣០ ព្រមទាំង ធានានូវស្ថិតភាពនៃការផ្គត់ផ្គង់»។
ប្រទេសកម្ពុជាដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជូលថាមពលឱ្យយានយន្តអគ្គិសនីជាតិមួយដែលមានភាពតភ្ជាប់គ្នាទូទាំងប្រទេស។ Unify Charge ដែលជាកម្មវិធីសម្រាប់សេវាកម្មបញ្ជូលថាមពលឱ្យយានយន្តអគ្គិសនីសាធារណៈថ្នាក់ជាតិរបស់កម្ពុជា បានបញ្ជូលព័ត៌មាន ទីតាំងស្ថានីយបញ្ជូលថាមពល ព័ត៌មានអំពីការប្រើប្រាស់ជាក់ស្តែង តម្តៃអគ្គិសនី និងប្រព័ន្ធទូទាត់ មកនៅក្នុងកម្មវិធីអែបតែមួយ។ បច្ចុប្បន្នអគ្គិសនីកម្ពុជា កំពុងគាំទ្រហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីសម្រាប់ស្ថានីយបញ្ជូលថាមពលឱ្យយានយន្តអគ្គិសនីជាង ៤០០ ទីតាំងនៅទូទាំងប្រទេស។
ជាការកត់សម្គាល់ ការផលិតថាមពលកកើតឡើងវិញកាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើងៗប្រព័ន្ធស្តុកថាមពលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងបច្ចេកវិទ្យាបញ្ជូលថាមពលអាចបញ្ជូនអគ្គិសនីក្នុងបរិមាណកាន់តែច្រើន ទៅកាន់ចម្ងាយបានកាន់តែឆ្ងាយ។ រហូតដល់ឆ្នាំ២០៣០ ការប្រើប្រាស់អគ្គិសនីនៅទូទាំងពិភពលោកត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រាយ៉ាងតិច ២ដងកន្លះធៀបនឹងកំណើននៃតម្រូវការថាមពលសរុប៕ អត្ថបទ៖ ធូ វិរៈ




-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល