ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ គ.ជ.គ.ម. ចូលរួមក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីភាពធន់នឹងគ្រោះមហន្តរាយ នៅហ្វីលីពីន
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីភាពធន់នឹងគ្រោះមហន្តរាយ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

ពិធីបើកកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម Ralph G. Recto លេខាធិការប្រតិបត្តិការិយាល័យប្រធានាធិបតី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន។
ក្នុងឱកាសនេះ ឯកឧត្តម គីម វីរៈ ក៏បានអញ្ជើញចូលរួមក្នុង កម្មវិធីប្រកាសដាក់ឱ្យដំណើរការរបាយការណ៍ស្តីពីការតាមដានហានិភ័យ និងការពិនិត្យឡើងវិញលើការគ្រប់គ្រងគ្រោះមហន្តរាយរបស់អាស៊ាន ដែលជាឯកសារសំខាន់មួយសម្រាប់ពង្រឹងការយល់ដឹងអំពីនិន្នាការ និងការវិវត្តនៃហានិភ័យគ្រោះមហន្តរាយ ព្រមទាំងជំរុញការរៀបចំវិធានការ និងគោលនយោបាយកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលានៅក្នុងតំបន់អាស៊ាន។
ក្នុងដំណើរចូលរួមកិច្ចប្រជុំនេះ ឯកឧត្តម គីម វីរៈ បានជួបសំណេះសំណាល និងពង្រឹងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងតំណាងបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងចំណេះដឹង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការកាត់បន្ថយហានិភ័យ និងការកសាងភាពធន់របស់សហគមន៍ និងប្រទេសក្នុងតំបន់។
សូមជម្រាបថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីភាពធន់នឹងគ្រោះមហន្តរាយនេះ មានការអញ្ជើញចូលរួមពីតំណាងបណ្តាប្រទេសសមាជិកអាស៊ាន តំណាងអង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធនឹងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣