ព័ត៌មាន
គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញ នៅខេត្តស្ទឹងត្រែង ដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការ ក្នុងគោលបំណងសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានមានមតិស្វាគមន៍ប្រកបដោយក្តីរីករាយចំពោះគណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា និងបានធ្វើសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារព្រមទាំងផែនការរបស់អាជ្ញាធរខេត្ត ជូនគណៈប្រតិភូគណៈកម្មការទី៣ជ្រាប។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍លំអិតរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តរួចមក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី, ឯកឧត្តម ឈួន ឆាម និងឯកឧត្តម លេង វី បានលើកឡើងនូវចំណាប់អារម្មណ៍ និងសំណួរមួយចំនួន ហើយបានសម្តែងនូវការគាំទ្រ ព្រមទាំងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ខេត្ត ដែលបានខិតខំក្នុងការបំពេញតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ដោយសម្រេចបានសមិទ្ធផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
មុនបញ្ចប់កម្មវិធី បានជូនវត្ថុអនុស្សាវរីយ៍ចំនួន១ សៀវភៅវិថីក្រាលមាសចំនួន៥ក្បាល ជូនដល់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជូនផ្លែទំពាំងបាយជូចំនួន២២កេស និងផ្លែសារី ចំនួន៥កេសសរុបចំនួន២៧កេសសម្រាប់ចែកជូនអ្នកចូលរួមផងដែរ៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣