ព័ត៌មាន
ក្រសួងវប្បធម៌កម្ពុជាអះអាងថា ទាហានថៃបានលួចវត្ថុបុរាណមួយចំនួនចេញពីប្រាសាទខ្មាររបស់ខ្មែរ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ បដិសេធការចោទប្រកាន់ និងការអះអាងដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ថាកម្ពុជាបានយកទីតាំងបេតិ កភណ្ឌវប្បធម៌សម្រាប់ធ្វើជាគោលបំណងយោធា ខណៈការចោទប្រកាន់នេះត្រូវបានក្រសួងវប្បធម៌កម្ពុជា ចាត់ទុកថាជាការបំភ្លៃព័ត៌មាន និងមានបំណងគេចវេសមិនទទួលខុសត្រូវរបស់ថៃ ដែលបានបំផ្លិចបំផ្លាញប្រាសាទបុរាណ កម្ពុជាជាច្រើនកន្លែងក្នុងអំឡុងពេលឈ្លានពានមកលើកម្ពុជា ហើយលើសពីនេះទៀតទាហានថៃបានលួច យកវត្ថុបុរាណនៅក្នុងប្រាសាទខ្នាររបស់កម្ពុជាថែមទៀតផង។
តាមរយៈសេចក្តីថ្លែងការណ៍បដិសេធនេះ ក្រសួងវប្បធម៌កម្ពុជា បានប្រាប់ទៅភាគីថៃថាកម្ពុជា មិនមែនជារដ្ឋដែលធ្លាប់បំផ្លាញបេតិកភណ្ឌវប្បធម៌នោះឡើយ និងពុំមានទីតាំងបេតិកភណ្ឌវប្បធម៌ណា មួយត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធានោះទេ ផ្ទុយទៅវិញសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា បានបង្កឲ្យមានការបំផ្លិចបំផ្លាញ និងការខូចខាតប្រាសាទបុរាណ និងទីតាំងបេតិកភណ្ឌមួយចំនួនដែល ស្ថិតនៅក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដោយរួមទាំងប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ស្ពានទ័ព និងតំបន់បុរាណវិទ្យាមួយចំនួនទៀត។
បើតាមក្រសួងវប្បធម៌កម្ពុជាបានបញ្ជាក់ឲ្យដឹងផងដែរថា មកទល់បច្ចុប្បន្ននេះ ទីតាំងបេតិកភណ្ឌ មួយចំនួនដូចជាប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ ត្រូវបានអាជ្ញាធរពាក់ព័ន្ធរបស់ថៃ កាន់ កាប់ដោយខុសច្បាប់ និងកំពុងធ្វើឲ្យប្រែប្រួលស្ថានភាពជាក់ស្តែងលើដី និងការប៉ុនប៉ងបង្កើតក្របខណ្ឌ ច្បាប់ក្លែងក្លាយ ក្នុងគោលបំណងយកទីតាំងទាំងនោះធ្វើជាកម្មសិទ្ធិរបស់ខ្លួនផងដែរ ហើយលើសពីនេះ ទៀតវត្ថុបុរាណមួយចំនួន ត្រូវបានអាជ្ញាធរថៃយកចេញដោយខុសច្បាប់ពីប្រាសាទខ្នាររបស់កម្ពុជាផងដែរ។
ក្រសួងវប្បធម៌ក៏បានទាមទារឲ្យភាគីថៃ ប្រគល់នូវវត្ថុបុរាណដែលពួកទាហានថៃបានយកចេញពី ប្រាសាទខ្នារទៅកាន់ប្រទេសថៃនោះមកវិញផងដែរ ហើយទាមទារឲ្យថៃគោរពនូវសន្ធិសញ្ញា និងអនុសញ្ញា អន្តរជាតិ និងបញ្ឈប់ការប្រើប្រាស់កម្លាំង បញ្ឈប់សកម្មភាពដើម្បីកាន់កាប់ដែនដីកម្ពុជាជាអចិន្រ្តៃយ៍៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣