ព័ត៌មាន
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
ភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កអោយ រងការខូចខាតសម្ភារៈមួយចំនួនធំ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួស និងរាលដាលដល់ផ្ទះជិតខាងឡើយក្រោយអាជ្ញាធរជួយរាគមន៍បាញ់ទឹកពន្លត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង៣៥នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ២៨៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញមានផ្សែងខ្មៅហុយយ៉ាងខ្លាំង និងមានអណ្តាតភ្លើងចាប់ផ្តើមឆាបឆេះចេញពីបន្ទប់ដេកនៅជាន់ទី២ ដោយសារអណ្តាតភ្លើងឆេះសន្ធោសន្ធៅ និងរាលដាលលឿនពេក ទើបប្រញាប់ប្រញាល់រាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានភ្លាមៗដើម្បីជួយអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា ទីតាំងខាងលើ ទើបតែរៀបចំដេគ័រ ផ្នែកខាងក្នុងរួចរាល់ ដែលមាននៅសេសសល់ ក្តារកុងផ្លាកកេ មិនទាន់បានសម្អាត បង្កអោយកើតមានជាផ្សែងហ៊ុយ ពិបាកក្នុងការពន្លត់ ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចជំនាញ បន្តយ៉ាងយកចិត្តទុកដាក់ បាញ់ទឹកពន្លត់ ដើម្បីទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋផ្សេងទៀត។
មន្រ្តីជំនាញបញ្ជាក់បន្ថែមថាអគ្គិភ័យនេះដែរបានឆាបឆេះផ្ទះថ្មជាន់ទី២ រួមសម្ភារៈទាំងស្រុង សំណាងមិនមានមនុស្សរងរបួសនោះឡើយ ហើយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ទើបពន្លយ់រលត់ជាស្ថាពរ។ក្នុងរួមមានរថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ,រថយន្តជំនួយរបស់ បុរីប៉េងហួត ,រថយន្តទីក្រុងអូឡាំព្យា , រថយន្តទីក្រុងកោះពេជ្រ និងរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជ ។ ចំពោះមូលហេតុ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕
អត្ថបទ ៖ កុម្ភៈ









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣