ព័ត៌មាន
សម្ដេចធិបតី ជំរុញឱ្យក្រសួងសុខាភិបាលបន្តខិតខំបណ្ដុះបណ្ដាលធនធានគ្រូពេទ្យឯកទេសបន្ថែមទៀត
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជំរុញឱ្យក្រសួងសុខាភិបាលបន្តខិតខំបណ្ដុះបណ្ដាលធនធានគ្រូពេទ្យឯកទេសបន្ថែមទៀត។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃ «មន្ទីរពេទ្យហ្លួងម៉ែ» បន្តបំពេញតួនាទីភាកិច្ចប្រកបដោយសីលធម៌វិជ្ជាជីវៈ និងតម្កល់អាយុជីវិតរបស់អ្នកជំងឺជាឧត្តមប្រយោជន៍ របស់អង្គភាពផង និងសាមីខ្លួនផង ដោយត្រូវចាំថា «គ្រូពេទ្យល្អ ត្រូវមានទាំងជំនាញ និងបេះដូង និងត្រូវអនុវត្តគោលការណ៍ ៣ឆាប់ គឺរកឃើញឆាប់ បញ្ចូនឆាប់ និងព្យាបាលឆាប់» ខណៈពេលវេលាគឺសំខាន់ណាស់សម្រាប់អ្នកជំងឺ។
សម្ដេចធិបតី បញ្ជាក់ថា ពេទ្យមិនមែនជាទេវតា តែជាប្រតិបត្តិកររបស់ទេវតា ជួយឱ្យអ្នកឈឺធ្ងន់ទៅជាឈឺស្រាលហើយជា ជួយអ្នកដែលរងហានិភ័យនៃការបាត់បង់ជីវិតឱ្យនៅមានជីវិត ដូច្នេះប្រសិទ្ធភាព សមត្ថភាពបូក និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាកិច្ចការចំបងសម្រាប់ពេទ្យទាំងអស់។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ក្នុងរយៈពេលបីឆ្នាំក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើនរាប់មិនអស់, ក្នុងនោះវិស័យសុខាភិបាល រាជរដ្ឋាភិបាលបានដាក់ទិសដៅ ផ្ដល់សេវាសុខភាព ២៤លើ២៤ម៉ោង ដោយបង្កើនចំនួនពេទ្យ ដោយមកដល់ពេលនេះបានជ្រើសរើសចំនួនពេទ្យ គិលានុបដ្ឋាយិកា និងឆ្មប បានចំនួន ៥២២នាក់ ក្នុងនោះមន្រ្ដីក្របខណ្ឌ ៨២នាក់ និងមន្រ្ដីផ្អែកលើកិច្ចព្រមព្រៀងការងារ ៤៤០ នាក់ ដោយបានដាក់ពង្រាយទៅតាមមូលដ្ឋាន៕













-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត