ព័ត៌មាន
សម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នាពេលខាងមុខ សម្ដេចនឹងឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺដើម្បីប្រាកដថា ពិតជាបានបើកផ្ដល់សេវាជូនពលរដ្ឋ ២៤ម៉ោងលើ២៤ ពិតប្រាកដមែន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះ បន្ទាប់ពីរបាយករណ៍របស់រដ្ឋមន្រ្ដី ក្រសួងសុខាភិបាលបានបង្ហាញថា មកដល់ពេលនេះមណ្ឌលសុខភាពដែលមានលទ្ធភាព បើក ២៤ម៉ោង លើ២៤ម៉ោង នៅទូទាំងប្រទេស កើនដល់ ៩៩.៣ ភាគរយ ខណៈ ៧% ដែលនៅសល់ គឺស្ថិតនៅតាមបណ្ដាខេត្តជាប់ព្រំដែនរវាងកម្ពុជា និងថៃ ដែលមិនទាន់អាចសម្រេចបាន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ថ្ងៃណាមួយនៅម៉ោង ២ទៀបភ្លឺ សម្ដេចនឹងទៅដល់មុខផ្ទះរដ្ឋមន្រ្ដីសុខាភិបាលដើម្បីហៅចុះទៅពិនិត្យតាមមណ្ឌលសុខភាពថា ពិតជាបានបើកដំណើរការ ២៤ម៉ោងលើ២៤ម៉ោង ពិតប្រាកដមែន ខណៈរដ្ឋមន្រ្ដីបានអះអាងថាមណ្ឌលសុខភាពទូទាំងប្រទេសស្ទើតែ ១០០% បានបើកដំណើរការរួចហើយនោះ។
ក្នុងឱកាសនោះ សម្ដេចធិបតី បញ្ជាក់ថា កន្លងទៅ សម្ដេចបានឆ្មក់ចុះទៅពិនិត្យមើលជាក់ស្ដែងចំពោះការងារតាមវិស័យរបស់ក្រសួងស្ថាប័នមួយចំនួនរួចហើយ ក្នុងនោះមានវិស័យធនធានទឹក, វិស័យកសិកម្ម, និងទេសចរណ៍, ចំណែក វិស័យសុខាភិបាល សម្ដេចនឹងបន្តចុះទៅមើលនាពេលខាងមុខ៕












-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣