ព័ត៌មាន
ការនាំចេញកៅស៊ូរបស់កម្ពុជាកើន ៤៥% រកចំណូលបានជាង ៥៦០លានដុល្លារ ក្នុង៧ខែឆ្នាំ២០២៦
ភ្នំពេញ៖ កម្ពុជារកចំណូលបានជាង ៥៦០លានដុល្លារអាមេរិក ពីការនាំចេញជ័រកៅស៊ូ និងផលិតផលកៅស៊ូ ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៦ កើនឡើង ៤៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ឯកឧត្តម ឃីម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រាក់ចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលកៅស៊ូ ក្នុងរយៈពេល៧ខែនេះ សម្រេចបានជាទឹកប្រាក់សរុបជាង ៥៦៣,៤៦លានដុល្លារអាមេរិក កើនឡើង ៤៥,៤៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួនជាង ៣៤៦,០៣លានដុល្លារអាមេរិក និងចំណូលពីការលក់ជ័រកៅស៊ូក្នុងស្រុកចំនួន ២០៣,៣៦លានដុល្លារអាមេរិក ខណៈចំណូលពីការនាំចេញឈើមានចំនួន ១៤,០៦លានដុល្លារអាមេរិក។ ដោយឡែក គ្រាន់តែក្នុងមួយខែកក្កដា ប្រាក់ចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលកៅស៊ូ សម្រេចបានជាង ១១១លានដុល្លារអាមេរិក។
ឯកឧត្តម បន្ថែមទៀតថា តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យម គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ (រយៈពេល៧ខែ) ថ្លៃ ១ ៨៧៥ដុល្លារអាមេរិកក្នុងមួយតោន កើនឡើង ៦៤ ដុល្លារអាមេរិកក្នុងមួយតោន ស្មើនឹង ៣,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណែក តម្លៃលក់ជ័រកៅស៊ូក្នុងស្រុកគិតជាមធ្យមគិតត្រឹមខែកក្កដា ឆ្នាំ២០២៦ (រយៈពេល៧ខែ) ថ្លៃ ១ ៩១៩ ដុល្លារអាមេរិកក្នុងមួយតោន កើនឡើង ៦៦ ដុល្លារអាមេរិកក្នុងមួយតោន ស្មើនឹង ៣,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ឯកឧត្តម កត់សម្គាល់ថា ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ សកម្មភាពការងារនៅក្នុងខែ្សច្រវាក់តម្លៃកៅស៊ូ នៅតាមបណ្តាក្រុមហ៊ុនចម្ការកៅស៊ូ និងកៅស៊ូគ្រួសារបានដំណើរការជាធម្មតា និងពុំមានផលប៉ះពាល់ជាអវិជ្ជមានបណ្តាលមកពីការឈ្លានពានរបស់ថៃនោះទេ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញជ័រកៅស៊ូក្នុងបរិមាណចំនួន ១៨៤,៥៦០តោន កើនឡើង ២៥,៧% ខណៈការនាំចេញឈើកៅស៊ូចំនួន ៦១,៨៧៨ ម៉ែត្រគូប កើន ៤៤១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុប ៤៤៨, ០៥១ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣៥៧,៤៨៣ហិកតា ស្មើនឹង៨០% និងផ្ទៃដីថែទាំ មានចំនួន ៩០ ៥៦៨ ហិកតា ស្មើនឹង២០%៕អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣