ព័ត៌មាន
កម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិ និងដៃគូ ផ្តល់ការគាំទ្រដល់ការបោសសម្អាតគ្រាប់បែកចង្កោមស៊េរី M ដែលត្រូវបានប្រើប្រាស់ដោយថៃនៅកម្ពុជា
(វៀងចន្ទន៍ ប្រទេសឡាវ) កម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍ ដែលមានបទពិសោធន៍ និងជំនាញ បន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន ដើម្បីចូលរួមដោះស្រាយផលប៉ះពាល់ និងបោសសម្អាត គ្រាប់បែកចង្កោមស៊េរី M ដែលត្រូវបានរកឃើញថ្មីនៅលើទឹកដីកម្ពុជា។
តាមលទ្ធផលស្រាវជ្រាវ និងការងារបច្ចេកទេសរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កូនគ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ត្រូវបានកំណត់អត្តសញ្ញាណថា ជាប្រភេទកូនគ្រាប់បែកចង្កោមស៊េរី M ដែលបានរកឃើញថ្មីនៅកម្ពុជា និងត្រូវបានបន្សល់ទុកក្នុងអំឡុងជម្លោះតាមព្រំដែនកម្ពុជា–ថៃ ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។
គ្រាប់បែកចង្កោមស៊េរី M ទាំងនេះ បង្កហានិភ័យខ្ពស់ និងគ្រោះថ្នាក់ដល់អាយុជីវិត ដោយអាចផ្ទុះគ្រប់ពេលវេលា ជាពិសេសបង្កការគំរាមកំហែងដល់កុមារ និងប្រជាពលរដ្ឋដែលរស់នៅ ឬប្រកបរបរនៅតំបន់រងផលប៉ះពាល់។
រហូតមកដល់ពេលនេះ កូនគ្រាប់បែកចង្កោមស៊េរី M ដែលមិនទាន់ផ្ទះសល់ពីជម្លោះ បានបង្កឱ្យប្រជាពលរដ្ឋកម្ពុជាចំនួន ១០នាក់ រងគ្រោះថ្នាក់។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយគណៈប្រតិភូកម្ពុជា ក្នុងព្រឹត្តិការណ៍អមស្តីពី «From Evidence to Action: Advancing Cluster Munition Remnant Survey through Regional Cooperation» នៃ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣