ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារ៖ ការវិនិយោគលើធនធានមនុស្សជំរុញឱ្យមានជំនាញ ជាកត្តាចាំបាច់សម្រាប់សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការវិនិយោគលើធនធានមនុស្ស ជាការជំរុញយុវជនឱ្យមានជំនាញ ដែលជា កត្តាចាំបាច់សម្រាប់សេដ្ឋកិច្ច ដែលកំពុងត្រូវបានកំណត់ទម្រង់កាន់តែខ្លាំងឡើង ដោយនវានុវត្តន៍ឌីជីថលបច្ចេកវិទ្យាបៃតង និងការ ចល័តធនធាន មនុស្សជាសកល។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងនៅក្នុងសន្និសីទជំនាញថាមពលស្អាត ស្តីពី ការកសាងកម្លាំងពលកម្មជំនាញដែលត្រៀមខ្លួនរួចរាល់ សម្រាប់អនាគតថាមពលស្អាតនៅកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នា២០២៦ នេះថា អន្តរកាលថាមពលនៅក្នុងប្រទេសកម្ពុជា គឺជាដំណើរការវិវត្តផ្នែកបច្ចេកវិទ្យាផង និងជាការកែសម្រួលជាមូលដ្ឋាននូវជំនាញ និងទីផ្សារការងារផងដែរ។ ដូច្នេះការវិនិយោគលើធនធានមនុស្ស ជាការជំរុញយុវជនឱ្យមានជំនាញជាក់ល័ក្ខសម្រាប់អនាគត និងមាន មាគ៌ាសម្រាប់ការរៀនសូត្រពេញមួយជីវិត ដែលនេះគឺជាកត្តាចាំបាច់សម្រាប់សេដ្ឋកិច្ច ដែលកំពុងត្រូវបានកំណត់ទម្រង់កាន់តែខ្លាំង ឡើង ដោយនវានុវត្តន៍ឌីជីថល បច្ចេកវិទ្យាបៃតង និងការចល័តធនធានមនុស្សជាសកល ក្នុងនោះជំនាញពាក់ព័ន្ធនឹងថាមពលស្អាត គឺជាចំណុចស្នូលដ៏សំខាន់បំផុតនៃដំណើរអភិវឌ្ឍន៍របស់ប្រទេស។
លោក ង៉ោ សឺនណត្តារុណ នាយកប្រចាំតំបន់របស់អង្គការអេននីជីឡេបអាស៊ី មានប្រសាសន៍ថា ការសម្រេចបាននូវគោល ដៅរបស់កម្ពុជា ពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ និងយានយន្តអគ្គិសនី ទាមទារយ៉ាងសំខាន់ឱ្យមានការពង្រីកកម្លាំងពលកម្ម ដែលមានជំនាញ។ ការអភិវឌ្ឍជំនាញទាំងនេះ មិនត្រឹមតែការកសាងប្រព័ន្ធថាមពលស្អាតរបស់កម្ពុជាឱ្យកាន់តែឆាប់រហ័សប៉ុណ្ណោះ ទេ នេះក៏ជាការទាក់ទាញការវិនិយោគបន្ថែម ការបង្កើតការងារដែលមានតម្លៃខ្ពស់ និងរក្សាទុកនូវគុណតម្លៃសេដ្ឋកិច្ចឱ្យបានកាន់តែ ច្រើននៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ លើកឡើងថា មូលនិធិអភិវឌ្ឍន៍ជំនាញ ប្តេជ្ញាចិត្តក្នុងការក សាងសមត្ថភាពកម្លាំងពលកម្មដែលកម្ពុជាត្រូវការ ដើម្បីបន្ថែមតម្លៃទៅអន្តរកាលថាមពលស្អាត។ ប្រសិនបើជំនាញមានការរីកចម្រើន ទន្ទឹមនឹងបច្ចេកវិទ្យាអាចបង្កើតការងារកាន់តែប្រសើរ សហគ្រាសកាន់តែរឹងមាំ និងបន្ថែមតម្លៃនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ស្របពេល ថាមពលស្អាតកាន់តែរីកចម្រើន។ យើងរួមគ្នាបង្កើតអន្តរកាលថាមពលស្អាតមួយ ដែលប្រជាជនកម្ពុជាអាចចូលរួម និងទទួលបាន ផលប្រយោជន៍ ហើយអាជីវកម្មនានារបស់កម្ពុជាអាចរីកចម្រើនបានពីដំណើរការនេះ។
កញ្ញា សារឿន លក្ខិណា អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជា នៃភ្នាក់ងារផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាល លីចតេនស្ទីន លើកឡើងថា ភ្នាក់ងារផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាល លីចតេនស្ទីន (LED) មានមោទនភាពក្នុងការគាំទ្រដល់ ការអភិវឌ្ឍកម្លាំង ពលកម្មក្នុងវិស័យថាមពលស្អាតនៅកម្ពុជា។ ការវិនិយោគលើការបណ្តុះបណ្តាលជំនាញ គឺជាការកសាងមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធ ថាមពលដែលមាននិរន្តរភាពបរិយាបន្ននិងភាពធន់ជាងមុនសម្រាប់ រយៈពេលជាច្រើនទសវត្សរ៍ទៅមុខទៀត៕អត្ថបទ៖ សុន រ៉ាឌី,






-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល