ព័ត៌មាន
រយៈពេល ៨ខែ, ការដោះប្តូរពាណិជ្ជកម្មកម្ពុជា-វៀតណាម មានទឹកប្រាក់កើនដល់ជិត ៦ ពាន់លានដុល្លារ
ការដោះប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជិត ៦ ពាន់លានដុល្លារ អាមេរិក កើនឡើងជាង ២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន ដោយក្នុងនោះកម្ពុជានាំចេញមានទឹកប្រាក់ជិត ៣ ពាន់លានដុល្លារ និងការនាំចូលពីវៀតណាមជាង ៣ពាន់លានដុល្លារ។
ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការដោះប្តូរពាណិជ្ជកម្មនៃ ប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសទីផ្សារវៀតណាមបានស្រូបយកទំនិញ និងផលិតផលរបស់កម្ពុជាកើនឡើងជាគំហុក និងបានឈរក្នុងលំដាប់ទី២ បន្ទាប់ពីការនំាចេញទំនិញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក។
ជាក់ស្តែងនៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦នេះ, បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញថា ការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់សរុបជិត ៧ ពាន់លាន ដុល្លារអាមេរិក កើនប្រមាណ ៧ ភាគរយ ខណៈនៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ មានទឹកប្រាក់ជាង ៥,៥ ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ ដោយក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅប្រទេសវៀតណាម មានទឹកប្រាក់ជិត ៣ ពាន់លានដុល្លារ កើនឡើងជាង ៧ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន។ ចំណែកទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញរួមមាន៖ ស្រូវ កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ជាដើម។
ចំពោះការនាំចូលទំនិញពីប្រទេសវៀតណាមមកកម្ពុជា នៅក្នុងរយៈពេល ៨ ខែនេះដែរ មានទឹកប្រាក់ជាង ៣ពាន់លានដុល្លារអាមេរិក កើនជាង ៧ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥, ប្រភេទទំនិញសំខាន់ៗដែលនាំចូលកម្ពុជារួមមាន៖ វាយនភណ្ឌ, សម្ភារៈសំណង់, ដែកនិងដែកថែប ក្រដាសនិងក្រដាសកាតុង ជីកសិកម្ម ថ្នាំសម្លាប់សត្វ ល្អិតនិងស្មៅ ម៉ាស៊ីនភ្លើង ទូរសព្ទគ្រប់ប្រភេទ និងផលិតផលផ្សេងៗ ជាច្រើនទៀត។
សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ប្រទេសទាំងពីរនឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឱ្យក្លាយជាដៃគូដ៏រឹងមាំ និងមានសក្តានុពលខ្លាំង គាំទ្រដល់យុទ្ធសាស្ត្រទាំងពីរ ក្នុងទិសដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើង ដល់ ២០ ពាន់លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣