ព័ត៌មាន
អនុប្រធានទី១ CDC លើកទឹកចិត្តដល់ក្រុមហ៊ុន Henan Airport ពិនិត្យលទ្ធភាពពង្រីកជើងហោះហើរបន្ថែម
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានហឺណាន ពិនិត្យលទ្ធភាពពង្រីក ជើងហោះហើរត្រង់បន្ថែម ព្រមទាំងបន្តវិនិយោគលើវិស័យអាកាសចរណ៍នៅកម្ពុជា ជាមួយក្រុមហ៊ុន Air Cambodia ដើម្បីជំរុញការ ភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Henan Airport Investment Group Co., Ltd. ដឹកនាំដោយលោក Bai Dongzhan ប្រធាន សម្ព័ន្ធក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានហឺណាន ដោយមានការចូលរួមពីសំណាក់លោក David Chan អគ្គនាយកក្រុមហ៊ុន អាកាសចរណ៍ Air Cambodia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការ ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកជើងហោះហើរត្រង់បន្ថែមទៀត ព្រម ទាំងបន្តវិនិយោគបន្ថែមលើវិស័យអាកាសចរណ៍នៅកម្ពុជា ជាមួយក្រុមហ៊ុន Air Cambodia ផងដែរ។
លោក Bai Dongzhan បានជម្រាបជូនថា ក្រុមហ៊ុនវិនិយោគរដ្ឋដ៏ធំរបស់ខេត្តហឺណាន កំពុងបន្តទាក់ទាញការចាប់អារម្មណ៍ យ៉ាងខ្លាំងលើការអភិវឌ្ឍ លើវិស័យអាទិភាពធំៗចំនួន៣រួមមាន៖ វិស័យផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់, វិស័យថាមពល កកើតឡើងវិញ និងថាមពលពន្លឺព្រះអាទិត្យ, និងវិស័យកសិកម្មឆ្លាតវៃដោយប្រើប្រាស់បច្ចេកវិទ្យា AI ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះបំណងនៃការវិនិយោគរបស់ក្រុម ហ៊ុន លើបណ្តាវិស័យអាទិភាពទាំងនេះ។ ឯកឧត្តម ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការបន្តសម្រប សម្រួល និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជូនក្រុមហ៊ុន ដើម្បីធានាថា ក្រុមហ៊ុនអាចសម្រេចចិត្តវិនិយោគជាក់ស្តែងនៅ កម្ពុជានាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣