ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ជំនួយមនុស្សធម៌ ១០ម៉ឺនដុល្លារ ជួយប្រជាជនចិនរងគ្រោះធម្មជាតិ
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់-ទទួលថវិកាមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ជូនដល់សមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ។
ពិធីប្រគល់-ទទួលជានិមិត្តរូបនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នាស្ថានទូតចិនប្រចាំកម្ពុជា រវាង លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងមនោសញ្ចេតនាអាសូរអាណិតយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាជនចិនដែលកំពុងរងគ្រោះ។ លោកជំទាវបានគូសបញ្ជាក់ថា ទោះបីជាថវិកាជំនួយនេះមានចំនួនមិនច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែជាការស្តែងចេញពីទឹកចិត្ត ចែករំលែកទុក្ខលំបាក ដ៏ស្មោះស្ម័គ្ររបស់ប្រជាជនកម្ពុជាជាមួយប្រជាជនចិន។
ជាការឆ្លើយតប ឯកឧត្តម វ៉ាង វិនពីន បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងបានបញ្ជាក់ថា ក្នុងរយៈពេលត្រឹមតែជាង ២ខែប៉ុណ្ណោះ កាកបាទក្រហមកម្ពុជាបានជួយឧបត្ថម្ភ ដល់ប្រជាជនចិនរហូតដល់ ២លើក។ ឯកឧត្តមបានលើកឡើងថា៖«អ្វីដែលសំខាន់មិនមែននៅលើទំហំទឹកប្រាក់នោះទេ ប៉ុន្តែគឺស្ថិតនៅលើទឹកចិត្ត តម្លៃមនុស្សធម៌ និងមនោសញ្ចេតនាចេះជួយយកអាសារគ្នាទៅវិញទៅមកក្នុងគ្រាលំបាក»។
ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយសមាគមកាកបាទក្រហមចិន (សាខាខេត្តគ័ងស៊ី) ដើម្បីជួយបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីកម្ពុជាលើ «វិជ្ជាសង្គ្រោះបឋម» ផងដែរ ដែលសំណើនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តមអគ្គរដ្ឋទូតចិន។
គួររំលឹកផងដែរថា៖លើកទី១៖ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមចិន កាលពីខែសីហា ឆ្នាំ២០២៦។ ជំនួយបន្ថែម៖ បានឧបត្ថម្ភ ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ (IFRC) ជួយដល់កាកបាទក្រហមនេប៉ាល់ ឆ្លើយតបគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន។
ស្ថានទូតចិន បានបញ្ជាក់ជំហរជាថ្មីថា នឹងបន្តសហការ និងត្រៀមខ្លួនជួយជ្រោមជ្រែង រាល់សេចក្តីត្រូវការចាំបាច់របស់កាកបាទក្រហមកម្ពុជាជានិច្ច៕
អត្ថបទ៖ សំ ងីម








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣