ព័ត៌មាន
សម្ដេចធិបតីហាមមិនឱ្យមានកាស៊ីណូនៅខេត្តសៀមរាប និងណែនាំឱ្យពិនិត្យកាស៊ីណូដែលមានក្នុងប្រទេសឡើងវិញ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានថា មិនអនុញ្ញាតឱ្យមានការបង្កើត កាស៊ីណូនៅក្នុងខេត្តសៀមរាបឡើយ និងបានណែនាំឱ្យមានការពិនិត្យឡើងវិញផងដែរលើកាស៊ីណូ ដែលមានស្រាប់ចំនួនជាង១០០នៅទូទាំងប្រទេស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នៅថ្ងៃទី១៦ ខែកញ្ញា នេះ បានចោទសួរអំពីថាតើវាមានភាពចាំបាច់ទេ ដែលត្រូវមានកាស៊ីណូច្រើន ខណៈដែលកម្ពុជានឹងមិនពឹងផ្អែកលើការស៊ីណូដើម្បីជំរុញសេដ្ឋកិច្ចនោះឡើយ។ ការបង្កើតកាស៊ីណូ វាគ្រាន់តែជាផ្នែកមួយនៃវិស័យទេសចរណ៍ប៉ុណ្ណោះ។
សម្ដេចធិបតី បានបញ្ជាក់ថា (រាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកកាស៊ីណូនៅតាមព្រំដែនដើម្បីទាញសកម្មភាព សេដ្ឋកិច្ចផ្សេងទៀត ដើម្បីបង្កើតសេដ្ឋកិច្ចផ្សេងទៀត មិនមែនដើម្បីមានបានដោយសារកាស៊ីណូទេ។ ដូចនៅម៉ាកាវ ឡាស់វេហ្គាស មិនមែនមនុស្សទៅលេងដើម្បីមានបានដោយសារកាស៊ីណូទេ គឺដើម្បីបង្កើតភោជនីយដ្ឋាន ផលិតផលទេសចរណ៍ផ្សេងៗ ដែលការលេងតិចតួចជាការអម។ វាជាផ្នែកមួយតូចនៃសេវាកម្មទេ វាមិនមែនជាស្នូលទេ។ ដូច្នេះការសុំអាជ្ញាធរបណ្ណនៅខេត្តសៀមរាប គឺដាច់ខាតមិនអនុញ្ញាតក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ដូច្នេះកុំមកសុំអាជ្ញាបណ្ណនៅខេត្តសៀមរាប ។ ធ្វើសណ្ឋាគារ ឬអ្វីផ្សេងអនុញ្ញាតឱ្យធ្វើ តែកាស៊ីណូ គឺអត់ទេ។ បើវាដួលរលំដោយសារអត់កាស៊ីណូ ក៏រលំទៅចុះ។
សូមបញ្ជាក់ថា មកដល់ខែកញ្ញានេះ ក្នុងប្រតិបត្តិការបោសសម្អាតទីតាំងពាក់ព័ន្ធនឹងសកម្មភាព Online Scams អាជ្ញាធរកម្ពុជា បានកំណត់មុខសញ្ញាកាស៊ីណូ ចំនួន១៨ និងដកហូតអាជ្ញាបណ្ណ ចំណែកឯ៩កាស៊ីណូផ្សេងទៀត ត្រូវបានព្យួរអាជ្ញាបណ្ណ និងស្ថិតក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរក និងប្រមូលភស្តុតាងដាក់បន្ទុក៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣