ព័ត៌មាន
នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់ ហើយបានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ដែលមានឧបករណ៍ខុសច្បាប់ សូមប្រញាប់ប្រគល់ជូនដល់សមត្ថកិច្ចជាបន្ទាន់ផងដែរ បើមិនចង់ប្រឈមទៅនឹងផ្លូវច្បាប់។
ថ្លែងប្រាប់ទូរទស្សន៍BTV នាព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៦នេះ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលបានលើកឡើងថា ចាប់ពីពេលនេះតទៅ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល នឹងធ្វើយុទ្ធនាការ ចុះបង្រ្កាប បទល្មើសនេសាទជាប្រចាំគ្រប់ទីកន្លែងទាំងអស់ដែលស្ថិតនៅក្នុងខេត្តកណ្តាល និងមានវិធានការក្ដៅប្រសិនបើរកឃើញជនណាដែលប្រព្រឹត្តខុស នឹងច្បាប់ស្តីពីជលផលនេះ នឹងចាត់វិធានការទៅ តាមច្បាប់ជាធរមានផងដែរ ខណៈអាជ្ញាធរមានការអំពាវនាវហើយនៅតែ បន្តប្រព្រឹត្តនោះ។ ជាមួយគ្នានោះដែរ លោក ហេង សុភារិទ្ធ ក៏បានរំលឹក និងអំពាវនាវដល់បងប្អូនប្រជានេសាទ ទាំងអស់ ដែលមានឧបករណ៍ឆក់ ឬឧបករណ៍ផ្សេងៗទៀត ដែលល្មើសនឹងច្បាប់របស់ជលផល គប្បីប្រគល់ជូនដល់អាជ្ញាធរយកទៅកម្ទេចចោលផងដែរ ដើម្បីធ្វើយ៉ាងណាលុបបំបាត់ការនេសាទ ខុសច្បាប់ជាពិសេសការឆក់នេះឲ្យអស់ ដើម្បីបង្កើនផលត្រីឡើងវិញ ខណៈបច្ចុប្បនផលត្រី កំពុងតែធ្លាក់ចុះដោយសារតែការឆក់ និងរាយស្បៃមុងជាដើមនោះ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ក្រោមការណែនាំ និងចង្អុលបង្ហាញដោយ លោក ហេង សុភារិទ្ធិ សង្កាត់រដ្ឋបាលជលផលលើកដែក សង្កាត់រដ្ឋបាលជលផលក្រុងសំពៅពូន និងសង្កាត់រដ្ឋបាលជលផល ល្វាឯម សហការជាមួយគណៈបញ្ជារការឯកភាពស្រុកទាំងបីនៅក្នុងមូលដ្ឋាន និងសហគមន៍នេសាទ អធិការដ្ឋានជលផលចតុមុខ បានចុះស្រាវជ្រាវ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជលផល ដោយប្រើឧបករណ៍នេសាទខុសច្បាប់។ បានចុះបង្រ្កាបបទល្មើសនេសាទ ខុសច្បាប់ជាបន្តបន្ទាប់នៅ ក្រុងសំពៅពូន ស្រុកលើកដែក ស្រុកលើកដែក និងក្រុងអរិយក្សត្រ ក្រោយធ្វើការចុះបង្រ្កាប ដោយ កំលាំង ចំរុះ បានរុះរើសារ យកបទល្មើស នេសាទ ជាច្រើនដូចជា លូស្បៃមុង, របាំងស្បៃមុង, បង្គាល និងឧបករណ៍ខុសច្បាប់មួយចំនួនទៀត ដើម្បីយកទៅដុតបំផ្លាញចោលនៅនឹងកន្លែងកើតហេតុផងដែរ៕
ដោយ៖ សៅ យ៉ាម៉ង់






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣