ព័ត៌មាន
ក្រសួងការងារគ្រោងបើកការធ្វើតេស្តជំនាញផ្នែកភេសជ្ជៈដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នាខែតុលាខាងមុខ
បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើការអនុវត្តកម្មវិធីធ្វើតេស្តវាយតម្លៃ និងទទួលស្គាល់ជំនាញមានពីមុន (RPL – Recognition of Prior Learning) ក្នុងវិស័យសំណង់រួចមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោង រៀបចំផែនការបន្តដើម្បីបើកការធ្វើតេស្តជំនាញលើផ្នែក «ធុរកិច្ច និងភេសជ្ជៈ» ចាប់ពីខែតុលាខាងមុខនេះតទៅ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា នៅក្នុងជំហានដំបូងនេះ រាជរដ្ឋាភិបាលនឹងចេញថ្លៃសេវាជំនួសទាំងស្រុង ក្នុងការផ្តល់ឱកាសធ្វើតេស្តជំនាញដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋទូទៅចំនួន ១ពាន់នាក់។ ឯកឧត្តម បានបន្តថា គោលបំណង និងអត្ថប្រយោជន៍ចម្បងនៃកម្មវិធី គឺដើម្បីផ្តល់ការទទួលស្គាល់ផ្លូវការ ក្នុងការបើកឱកាសឱ្យប្រជាពលរដ្ឋដែលមានជំនាញ និងបទពិសោធន៍ស្រាប់ក្នុងវិស័យធុរកិច្ច និងភេសជ្ជៈ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សមត្ថភាពផ្លូវការពីរាជរដ្ឋាភិបាល ដោយមិនបាច់ចំណាយពេលសិក្សាយូរឡើងវិញ។ បន្ថែមពីនេះទៀត គឺដើម្បីលើកកម្ពស់អាជីវកម្ម និងមុខរបរ ដែលជួយជំរុញឱ្យអ្នកប្រកបមុខរបរផ្ទាល់ខ្លួន ឬអ្នកបើកអាជីវកម្មខ្នាតតូច និងមធ្យម អាចអភិវឌ្ឍគុណភាពសេវាកម្ម និងដំណើរការអាជីវកម្មបានកាន់តែប្រសើរជាងមុន ក៏ដូចជាការបើកផ្លូវឱ្យអ្នកជំនាញងាយស្រួលក្នុងការស្វែងរកការងារធ្វើ មានភាពទាក់ទាញចំពោះនិយោជក និងមានឱកាសទទួលបានប្រាក់ចំណូលសមរម្យ ឬខ្ពស់ជាងមុន ស្របតាមកម្រិតវិជ្ជាជីវៈពិតប្រាកដ។
សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យអនុវត្តការធ្វើតេស្តវាយតម្លៃជំនាញមានពីមុន (RPL) ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករមកពីប្រទេសថៃ ៨មុខជំនាញ ក្នុងវិស័យសំណង់ ដោយរដ្ឋាភិបាលជាអ្នកចេញថ្លៃជំនួសដែលគិតមកដល់ពេលនេះ មានអ្នកត្រូវបានវាយតម្លៃទទួលស្គាល់ជំនាញ និងទទួលបានវិញ្ញាបនបត្រ សរុបចំនួនជាង ១ម៉ឺននាក់៕
អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣