ព័ត៌មាន
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងសមត្ថភាពគ្រូបង្គោលក្នុងការបណ្តុះបណ្តាលទប់ស្កាត់អំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រឱ្យកាន់តែមានប្រសិទ្ធភាព
(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី “ជំនាញសម្របសម្រួលសម្រាប់ការបណ្តុះបណ្តាលអំពីអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ” ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ វគ្គបណ្តុះបណ្តាលនេះអនុវត្តក្រោមវិសាលភាពនៃ MoU លើកទី៨ (២០២៣-២០២៧) បន្ទាប់ពី វគ្គទី១ ការលើកកម្ពស់សមធម៌យេនឌ័រនិងការងារដែលគិតគូរលើការថែទាំ និងវគ្គទី២ ការទប់ស្កាត់និងការឆ្លើយតបនឹងករណីអំពើហិង្សាផ្អែកលើយេនឌ័រនៅកន្លែងធ្វើការ ដែលបានរៀបចំកាលពីខែមិថុនា និងកក្កដា កន្លងទៅនេះ។
ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថាការលើកកម្ពស់បរិយាកាសការងារដែលមានសុវត្ថិភាព គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងគ្មានអំពើហិង្សា ឬការបៀតបៀន គឺជាមូលដ្ឋានសំខាន់សម្រាប់ការងារសមរម្យ ការបង្កើនផលិតភាព និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយចីរភាព។ ទោះបីជាប្រទេសកម្ពុជាសម្រេចបានវឌ្ឍនភាពជាច្រើនក្នុងការកែលម្អលក្ខខណ្ឌការងារ និងការការពារសិទ្ធិកម្មករនិយោជិតក៏ដោយ ក៏យើងត្រូវបង្ការនិងទប់ស្កាត់អំពើហិង្សានិងការបៀតបៀននៅកន្លែងការងារ ដែលអាចកើតឡើងក្នុងទម្រង់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គល និងប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ទំនាក់ទំនងការងារ ផលិតភាព ស្ថិរភាពអាជីវកម្ម និងកេរ្តិ៍ឈ្មោះរបស់សហគ្រាសផងដែរ។
លោកជំទាវបានបន្ថែមទៀតថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ និងយន្តការជាបន្តបន្ទាប់ ដើម្បីធានាបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងសុខភាពការងារ, សមធម៌ គ្មានការរើសអើង និងគ្មានហិង្សានៅកន្លែងការងារ តាមរយៈ យន្តការអធិការកិច្ចការងារ យន្តការបណ្ដឹងអនាមិក ប្រព័ន្ធទូរស័ព្ទបន្ទាន់លេខ ១២៩៧ និងយន្តការដោះស្រាយវិវាទការងារ ដើម្បីឆ្លើយតបចំពោះបញ្ហាដែលកើតមាននៅកន្លែងការងារ។ ការអនុវត្តគោលនយោបាយជាតិពាក់ព័ន្ធនឹងការបញ្ជ្រាបយេនឌ័រ គោលនយោបាយជាតិការងារ និងមុខរបរ ដែលលើកកម្ពស់ការងារសមរម្យ និងឱកាសការងារ ប្រកបដោយសមភាព និង យន្តការបណ្តុះបណ្តាលតាមរយៈវិទ្យាស្ថានជាតិការងារ ដល់ភាគីពាក់ព័ន្ធរួមមានអង្គការវិជ្ជាជីវៈ (សមាគមនិយោជក និងសហជីព/តំណាងកម្មករនិយោជិត)។
ជាមួយគ្នានេះ លោកជំទាវបានអបអរសាទរចំពោះសិក្ខាកាមដែលទទួលបានវិញ្ញាបនបត្រ ដោយជោគជ័យសម្រាប់វគ្គបណ្តុះបណ្តាលទាំង៣វគ្គនេះ និងសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមដែលជាគ្រូបង្គោល នឹងទទួលបានចំណេះដឹង ជំនាញ និងបទពិសោធថ្មីៗ ដើម្បីយកទៅធ្វើការបណ្តុះបណ្តាលបន្តទៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន និងភាគីពាក់ព័ន្ធផ្សេងទៀត។ ទន្ទឹមនេះ លោកជំទាវ បានថ្លែងអំណរគុណចំពោះគម្រោងនៃរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដែលបានបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការចូលរួមទប់ស្កាត់អំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ ឱ្យកាន់តែមានប្រសិទ្ធភាព។
លោកស្រី Froukje Boele ប្រធានគម្រោងនៃរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងលោក ជា សុផល ប្រធានក្រុមត្រួតពិនិត្យលក្ខខណ្ឌការងារនៃ ILO-BFC បានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រនៅកន្លែងការងារ។ លោកស្រីក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ក្នុងការបន្តសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់សិទ្ធិការងារ និងរួមចំណែកកសាងកន្លែងការងារដែលមានសុវត្ថិភាព គ្មានអំពើហិង្សា និងការបៀតបៀន សម្រាប់កម្មករនិយោជិតទាំងអស់៕









-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល