ព័ត៌មាន
មេស៊ីម៉ាក់កម្ពុជា បន្តប្រាប់ប្រតិភូព្រឹទ្ធសភាជប៉ុន អំពីគ្រាប់បែកចង្កោមថៃ ឈ្លានពានកម្ពុជាបង្កផលប៉ះពាល់ដល់ពលរដ្ឋខ្មែរជាង៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បន្តបង្ហាញការពិតដល់ គណៈប្រតិភូព្រឹទ្ធសភាជប៉ុន៣រូប អំពីគ្រាប់បែកចង្កោមដែលកងទ័ពថៃឈ្លានពានកម្ពុជាក្នុងសង្គ្រាមចំនួនពីរលើកកាលពីឆ្នាំ២០២៦ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់។
ឯកឧត្តម ហេង រតនា បានបង្ហាញការពិតបែបនេះក្នុងឱកាសទទួលបដិសណ្ឋារកិច្ច និងបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភាជប៉ុន ៣រូប គឺឯកឧត្តម HIGASHINO Hideki លោកជំទាវ MIKAMI Eri និងលោកជំទាវ SHIRAKAWA Yoko សមាជិកព្រឹទ្ធសភា អមដោយតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រធានJICA ប្រចាំកម្ពុជា និងសហការី កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានអង្គភាព CMAC ។
ក្នុងជំនួបនោះ បានផ្តោតសំខាន់លើសមិទ្ធិផនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីនរវាងកម្ពុជា-ជប៉ុន ជាពិសេសការអនុវត្តគម្រោងជំនួយអន្តរជាតិជប៉ុនដែលបានផ្តល់ជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC។
ជំនួបនេះក៏បានបង្ហាញពីសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុនក្នុងវិស័យសកម្មភាពមីន ដែលមិនត្រឹមតែរួមចំណែកក្នុងការកាត់បន្ថយការគំរាមកំហែងពីមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ការស្តារជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជាផងដែរ។
ឆ្លៀតឱកាសនេះ ឯកឧត្តម ហេង រតនា ក៏បានអំពាវនាវនិងសំណូមពរដល់ព្រឹទ្ធសភាជប៉ុន មេត្តាបន្តជួយផ្តល់ការលើកទឹកចិត្តនិងគាំទ្ររដ្ឋាភិបាលជប៉ុនឱ្យបន្តជួយរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យដោយរួមទាំងវិស័យមីនផងដែរ ប្រយោជន៍ដើម្បីជំរុញកម្ពុជាមានឱកាសសម្រេចបានមហិច្ឆិតារបស់ខ្លួនក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ និងជួយឱ្យកម្ពុជាកាត់បន្ថយការគម្រាមកំហែងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមត្រឹម២០៣៥។
ឯកឧត្តម ហេង រតនា ក៏បានជម្រាប និងបង្ហាញជូនគណប្រតិភូព្រឹទ្ធសភាជប៉ុនអំពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពានជាពិសេសគ្រាប់បែកចង្កោម ដែលបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់ផងដែរ៕













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣