ព័ត៌មាន
កម្ពុជាទាក់ទាញទុនវិនិយោគវិស័យទេសចរណ៍ជាង ១ពាន់លានដុល្លារអាម៉េរិក គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦
ភ្នំពេញ៖ ទោះបី វិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈម និងការថយចុះនៃសកម្មភាពទេសចរណ៍ក្នុងរយៈពេលចុងក្រោយក្តី ការវិនិយោគនៅក្នុងវិស័យនេះនៅតែមានជាបន្តបន្ទាប់។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ទុនវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជាមានទំហំសរុបប្រមាណ ១ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារចំនួនជិត៨ពាន់កន្លែង។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ថា គម្រោងវិនិយោគលើវិស័យទេសចរណ៍ក្នុងឆ្នាំ២០២៥ មានចំនួន ៤៧គម្រោ ដែលមាន ទុនវិនិយោគ ៧០៨លានដុល្លាអាម៉េរិក ដែលបង្កើតការងារបានចំនួន ៥ ១៨៦ កន្លែង។ ក្នុងនោះ គម្រោងអនុម័តដោយក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា (QIP) មានចំនួន ៤គម្រោង ទុនវិនិយោគប្រមាណ១៧៥លានដុល្លាអាម៉េរិក និង គម្រោងអនុម័តដោយក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានចំនួន ៣៨គម្រោង មានទុនវិនិយោគប្រមាណ ៥០៦ លានដុល្លាអាម៉េរិក ខណៈដែល គម្រោងអនុម័តដោយក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន មានចំនួន ៥គម្រោង ទុននវិនិយោគប្រមាណ ២៧ លានដុល្លារអាម៉េរិក។
ឯកឧត្តម បន្តថា ដោយឡែក គម្រោងវិនិយោគលើវិស័យទេសចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានចំនួន ១៧គម្រោង ដែលមាន ទុនវិនិយោគ ៣២៣លានដុល្លាអាម៉េរិក ដែលបង្កើតការងារបានចំនួន ២៥៨៩ កន្លែង។ គម្រោងទាំងនោះ រួមមាន គម្រោងអនុម័តដោយក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា (QIP) មានចំនួន ១គម្រោង ទុនវិនិយោគប្រមាណ ៣០០លានដុល្លាអាម៉េរិក, គម្រោងអនុម័តដោយក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានចំនួន ១៤គម្រោង ទុនវិនិយោគប្រមាណ ១៨លានដុល្លាអាម៉េរិក និង គម្រោងអនុម័តដោយក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន មានចំនួន ២គម្រោង ទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក។
ឯកឧត្តមមានប្រសាសន៍ថា តួលេខនេះ បានបង្ហាញពីទិសដៅនៃការបន្តចាក់បញ្ចូលទុនក្នុងវិស័យទេសចរណ៍ ដែលជាផ្នែកសំខាន់មួយនៃសកម្មភាពសេដ្ឋកិច្ច, ការបង្កើតការងារនៅកម្ពុជា និងប្រាក់ចំណូលក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយផ្លែផ្កានេះ គឺកើតចេញពីការដឹកនាំ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជា ជាពិសេស វិនិយោគក្នុងវិស័យទេសចរណ៍។
របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦របស់ធនាគារ ជាតិ នៃកម្ពុជា បានញ្ជាក់ថា កម្ពុជារកចំណូលពីទេសចរអន្តរជាតិសរុប ១,៤ ប៊ីលានដុល្លារអាម៉េរិក ធ្លាក់ចុះ ៣១,៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ យ៉ាងណាមិញ ទេសចរក្នុងស្រុកបន្តរក្សាកំណើនល្អ ដោយបានកើនឡើង ៥០,៥%។ កំណើននេះគាំទ្រដោយការបង្កើតផលិតផល ទេសចរណ៍ថ្មីៗ និងការរៀបចំព្រឹត្តិការណ៍គាំទ្រនានាក្នុងវិស័យទេសចរណ៍៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣