ព័ត៌មាន
រមណីដ្ឋានប្រាសាទកោះកេរមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងឆាកអន្តរជាតិ និងទាក់ទាញទេសចរ ក្រោយចុះក្នុងបញ្ជី UNESCO
បន្ទាប់ពីរមណីដ្ឋានប្រាសាទកោះកេរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី១៧ ខែកញ្ញា ២០២៣ រហូតមកដល់ឆ្នាំ២០២៦នេះ បានធ្វើឲ្យកេរ្តិ៍ឈ្មោះរមណីដ្ឋានប្រាសាទនេះមានភាពល្បីល្បាញក្នុងឆាកអន្តរជាតិ និងភ្ញៀវទេសចរទៅទស្សនាមានកើនឡើងជារៀងរាល់ឆ្នាំ។
ឯកឧត្ដម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រាប់BTVឲ្យដឹងថា មុនរមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ រួមជាមួយគណៈកម្មការអន្តរក្រសួង ដោយមានការដឹកនាំពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធពីប្រាសាទកោះកេរ អស់រយៈពេល៥ឆ្នាំ ទម្រាំតែចងក្រងបានជាឯកសារមួយមានលក្ខណៈពេញលេញនៅឆ្នាំ២០២២ ទើបស្នើទៅអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយជាលទ្ធផលនៅថ្ងៃទី១៧ ខែកញ្ញា ២០២៣ អង្គការយូណេស្កូយល់ព្រមតាមសំណើររបស់កម្ពុជា។
ឯកឧត្ដម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានបន្តទៀតថា ក្រោយពេលរមណីដ្ឋានប្រាសាទកោះកេរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានធ្វើឱ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ជាពិសេសរមណីដ្ឋានប្រាសាទកោះកេរ មានភាពល្បីល្បាញក្នុងឆាកអន្តរជាតិ និងបានទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិទៅទស្សនារមណីដ្ឋានប្រាសាទនេះ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកបើគិតត្រឹមរយៈពេល៧ខែឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរចំនួនជាង៦ម៉ឺននាក់។
គិតត្រឹមឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានទល់ទ្រប្រាង្គប្រាសាទស្ទើរតែទាំងអស់នៅក្នុងតំបន់រមណីដ្ឋានប្រាសាទកោះកេរ ដើម្បីការពារកុំឲ្យដួលរលំ បាក់បែកខូចខាត់បន្តទៀត។ ក្រៅពីនេះ អាជ្ញាធរជាតិព្រះវិហារ បាន និងកំពុងធ្វើការជួសជុលប្រាសាទមួយចំនួននៅក្នុងរមណីដ្ឋានប្រាសាទកោះកេរ ដែលក្នុងនោះមានដូចជា៖ ប្រាសាទគោកគ្រោង ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង និងប្រាសាទប្រាំជាដើម។ ការជួសជុលប្រាង្គប្រាសាទទាំងនេះ បានប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអន្តរជាតិ។
គួររម្លឹកដែរថា រមណីយដ្ឋានប្រាសាទកោះកេរ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ ដែលជាអតីតរាជធានីខ្មែរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ក្នុងអំឡុងសតវត្សទី១០ ក្នុងឆ្នាំ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស ។ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចដាក់ បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ហើយគិតត្រឹមថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៦នេះ គឺខួប៣ឆ្នាំ៕ អត្ថបទ៖ទូច សោភ័ណ








-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា