ព័ត៌មាន
យុវជនអំពាវនាវឱ្យរួមគ្នាកសាងខ្សែបន្ទាត់ព្រំដែនសមត្ថភាព ដើម្បីការពារ និងអភិវឌ្ឍជាតិ
នៅក្នុងយុគសម័យឌីជីថល និងសកលភាវូបនីយកម្ម ក្រុមនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានបង្ហាញនូវស្មារតីស្នេហាជាតិដ៏ចាស់ទុំ តាមរយៈការអំពាវនាវដល់យុវជនជំនាន់ក្រោយឱ្យខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងជំនាញ ដើម្បីក្លាយជាធនធានមនុស្សដ៏មានឥទ្ធិពល ក្នុងការរួមចំណែកអភិវឌ្ឍ និងការបារប្រទេសជាតិ។
ការលើកឡើងរបស់ក្រុមនិស្សិត វិទ្យាស្ថាន NPIC បានស្តែងឱ្យឃើញពីផ្នត់គំនិតចាស់ទុំ និងស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅ។ ក្រុមនិស្សិតបានសង្កត់ធ្ងន់ថា«អាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុត ក្នុងការតបតទៅកាន់ការបំពាន ឬការមើលងាយពីខាងក្រៅ មិនមែនជាការប្រើប្រាស់កម្លាំងបាយ ការជជែកដេញដោលគ្មានប្រយោជន៍ ឬការបង្ហោះសារបំពុលលើបណ្តាញសង្គមនោះឡើយ។ ផ្ទុយទៅវិញ អ្វីដែលយុវជនត្រូវធ្វើ គឺការប្រែក្លាយភាពឈឺចាប់ ឱ្យទៅជាការតាំងចិត្តរៀនសូត្រឱ្យច្បាស់លាស់ ដើម្បីពង្រឹងខ្សែបន្ទាត់ព្រំដែនសមត្ថភាព និងសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែរឹងមាំ។
ជាមួយនេះ ក្រុមនិស្សិតបានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំការពារអធិបតេយ្យភាពជាតិ និងបានបង្កើនឱកាសយ៉ាងទូលំទូលាយដល់យុវជន តាមរយៈការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយឥតគិតថ្លៃ។
ក្រុមនិស្សិតទាំងនេះ បានផ្ញើសារអំពាវនាវថែមទៀត ឱ្យយុវជនកម្ពុជាទាំងអស់ រួមគ្នាលះបង់ចោលនូវភាពអសកម្ម ហើយងាកមកចាប់យកការសិក្សា មិនថាតែការអប់រំទូទៅ ឬជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នោះទេ ដើម្បីកសាងខ្លួនឱ្យក្លាយជា «សសរទ្រូងដ៏រឹងមាំ» ចូលរួមបំពេញចន្លោះខ្វះខាតផ្នែកធនធានមនុស្ស ថែរក្សាសន្តិភាព និងជំរុញឱ្យមាតុភូមិកម្ពុជា ឈានទៅមុខដោយចីរភាព និងវិបុលភាពជានិរន្តរ៍។
ការអំពាវនាវរបស់ក្រុមនិស្សិតនៅពេលនេះ មិនត្រឹមតែជាការដាស់តឿនស្មារតីប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ថា យុវជនកម្ពុជានៅក្នុងយុគសម័យថ្មី គឺជានិមិត្តរូបនៃចំណេះដឹង និងការទទួលខុសត្រូវខ្ពស់ចំពោះវាសនាប្រទេសជាតិផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣