ព័ត៌មាន
កម្ពុជាជ្រើសរើសដំណើរការផ្សះផ្សា ដើម្បីស្តារទំនុកចិត្តពុំមែនជាទម្រង់នៃការបង្កើនភាពតានតឹងឡើយ
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាភ្នាក់ងារតំណាងរបស់កម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាបានជ្រើសរើសយកយន្តការផ្សះផ្សារ នៃUNCLOS ដើម្បីស្វែងរកផ្លូវសន្តិភាពទៅមុខ ស្របតាមច្បាប់អន្តរជាតិ ខណៈកម្ពុជាមើលឃើញដំណើរការផ្សះផ្សានេះថា ជាមធ្យោបាយមួយសម្រាប់ស្តារទំនុកចិត្តឡើងវិញ ហើយពុំមែនជាទម្រង់នៃការបង្កើនភាពតានតឹងនោះឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់បែបនេះក្នុងឱកាស ផ្តល់បទសម្ភាសន៍ពាក់ព័ន្ធនឹងកិច្ចប្រជុំរវាងគណៈកម្មការផ្សះផ្សានៃ UNCLOS ជាមួយកម្ពុជា និងថៃ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីអញ្ជើញត្រឡប់ពីចូលរួមកិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋសិង្ហបុរី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា គោលបំណងចម្បងរបស់កម្ពុជា គឺដើម្បីសម្រេចបាននូវដំណោះស្រាយមួយដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងស្ថិរភាពរឹងមាំនៅក្នុងតំបន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងថា៖«គោលបំណងរបស់កម្ពុជាក្នុងការផ្គួចផ្ដើមគំនិតឱ្យមានដំណើរការផ្សះផ្សា គឺដើម្បីឱ្យមានយន្តការមួយដែលជំនួសយន្តការដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ដែលយើងមានពីមុនមកក្រោមអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ ដែលថៃបានលុបជាឯកតោភាគីកាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ។ អ៊ីចឹង កម្ពុជា និងថៃវាអស់មានយន្តការណាមួយដើម្បីយើងដោះស្រាយដោយសន្ដិវិធី និងផ្អែកលើច្បាប់ចំពោះជម្លោះរវាងព្រំដែននៃប្រទេសយើងទាំងពីរជាពិសេសព្រំដែនសមុទ្រនេះ»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំឭកទៀតថា គោលបំណងសំខាន់ៗនៃការជ្រើសរើសយកយន្តការផ្សះផ្សានេះ ក៏ត្រូវបានបកស្រាយយ៉ាងច្បាស់ នៅក្នុងសេចក្ដីថ្លែងការណ៍ពិសេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ ដែលក្នុងសារនោះសម្ដេចធិបតីបានមានប្រសាសន៍ថា «កម្ពុជា ក៏ដូចជាថៃនឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរភាព ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិដោយស្របតាមច្បាប់អន្តរជាតិ។ ដំណោះស្រាយដោយសន្ដិវិធីនឹងផ្ដល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ ហើយនឹងរួមចំណែកផងដែរដល់ការកសាងសន្ដិភាព និងស្ថិរភាពនៅក្នុងតំបន់»។
សូមជម្រាបថា ក្នុងសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំគណៈកម្មការផ្សះផ្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាមលើកឡើងអំពីបំណងរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវសន្ធិសញ្ញាមួយជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា ដើម្បីកំណត់ព្រំដែនសមុទ្រមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឬកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍរួម និងការបែងចែកធនធានដោយសមធម៌ ខណៈពេលរង់ចាំការសម្រេចកិច្ចព្រមព្រៀងលើព្រំដែនសមុទ្រ។ ក្នុងករណីមិនអាចសម្រេចបាននូវជម្រើសទាំងនេះ កម្ពុជានឹងស្នើឱ្យគណៈកម្មការផ្សះផ្សារៀបចំរបាយការណ៍ផ្តល់អនុសាសន៍រៀងរាល់ឆ្នាំ ប្រើជាមូលដ្ឋានសម្រាប់ការចរចានៅពេលអនាគត ដោយអនុលោមតាមកាតព្វកិច្ចរបស់រដ្ឋសមាជិកក្រោមអនុសញ្ញា UNCLOS៕





-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល