ព័ត៌មាន
អគ្គទីប្រឹក្សាស្ថានទូតចិន៖ ទំនាក់ទំនងចិន និងកម្ពុជាមិនមានការធ្លាក់ចុះដូចពាក្យចចាមអារាមនោះទេ
ភ្នំពេញ៖ លោក Jiang Nan អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសចិននិងកម្ពុជា គឺមិនមានការធ្លាក់ចុះដូចពាក្យចចាមអារាមដែលបានផ្សព្វផ្សាយនោះទេ។ ដរាបណាធ្វើការកាត់បន្ថយទប់ស្កាត់ទៅលើព័ត៌មានក្លែងក្លាយ វានឹងជួយពង្រឹងទៅដល់កិច្ចសហប្រតិបត្តិការចិននិងកម្ពុជា។ ការបញ្ជាក់នេះ នៅក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងព័ត៌មាន។
លោក Jiang Nan អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមិនពិតបានវិវវត្តន៍លឿនតាមរយៈបច្ចេកវិទ្យាថ្មី ហើយឆ្លងទៅតាមព្រំដែន ចិនគាំទ្រយ៉ាងសកម្មកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ការប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាការប្តេជ្ញាចិត្តមួយសំខាន់នៅក្នុងប្រទេសកម្ពុជា និងបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌមេគង្គ-ឡានឆាង។
លោក Jiang Nan បានបញ្ជាក់ថា ៖ “ស្ថានទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ពាក្យចចាមអារាមបានផ្សព្វផ្សាយបំបាក់នៅទំនាក់ទំនងរវាងកម្ពុជា និងចិនថា មានការធ្លាក់ចុះ។ សារព័ត៌មានក៏យកខ្លឹមសាររបស់ថ្នាក់ដឹកនាំកម្ពុជាទៅបំភ្លែងខុសពីការពិត។ ហើយក្រសួងក៏បានលើកឡើងនៅក្នុងវិចារណកថាដើម្បីជាជាការមិនពិតដែលលើកឡើងអំពីទំនាក់ទំនងប្រទេសចិន និងកម្ពុជា មានការធ្លាក់ចុះ។ ហើយស្ថានទូតក៏ប្រើប្រាស់គណនីហ្វេសប៊ុកដើម្បីបញ្ជាក់បំភ្លឺយ៉ាងច្បាស់លាស់អំពីទំនាក់ទនងកម្ពុជា និងចិនផងដែរ។ យើងជឿជាក់ថា ដរាបណាយើងសហការគ្នាយើងនឹងធ្វើការកាត់បន្ថយទប់ស្កាត់បានគត់មត់ទៅលើព័ត៌មានក្លែងក្លាយ ហើយវានឹងជាការជួយពង្រឹងទៅដល់កិច្ចសហប្រតិបត្តិការចិននិងកម្ពុជា”។
គួរបញ្ជាក់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយរៀបចំឡើងក្រោមគម្រោង «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ (Zero Fake News Campaign)៖ ការពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងព័ត៌មានមិនពិត បន្ទាប់ពីកម្មវិធីប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២)» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា តំណាងស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកជំនាញផ្ទៀងផ្ទាត់ព័ត៌មាន តំណាងសង្គមស៊ីវិល ព្រមទាំងវាគ្មិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិមកពីបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ សរុបប្រមាណ ៣០០នាក់។ វេទិកាពេញមួយថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីហានិភ័យ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងការចែកចាយព័ត៌មានដោយខ្វះការទទួលខុសត្រូវ។ វេទិកានេះក៏នឹងផ្តោតសំខាន់លើការចែករំលែកបទពិសោធល្អៗលើការផ្ទៀងផ្ទាត់ព័ត៌មានពិត (Fact-checking)៕ អត្ថបទ៖ វង្ស សុភាព
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣