ព័ត៌មាន
ក្នុងឆ្នាំ២០២៦ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ប្រមូលផលស្ករត្នោតបានជាង ១៦០តោន
សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ក្នុងឆ្នាំ២០២៦នេះ ប្រមូលទិន្នផលស្ករត្នោត ជាប្រភេទស្ករសម្រាប់ទីផ្សារការនាំចេញ បានចំនួនសរុបជាង ១៦០ តោន ខណៈមុខរបរនេះ បាននិងកំពុងលើកកម្ពស់ដល់ជីវភាពរស់នៅរបស់កសិករ បច្ចុប្បន្នពួកគាត់កំពុង ត្រឹមរៀបចំសម្រាប់ការងារប្រមូលផលស្ករត្នោតក្នុងរដូវបន្ទាប់។

លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពី ការប្រមូលទិន្នផលស្ករត្នោតនៅក្នុងឆ្នាំ២០២៦ និងការចែកចាយស្ករត្នោតលើទីផ្សារ នេះថា ជុំវិញការប្រមូលផលស្ករតោ្នតនៅក្នុងឆ្នាំ ២០២៦នេះ កសិករប្រមូលស្ករត្នោតបានចំនួនប្រមាណជាង ១៦០ តោន បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ឃើញថា បានថយ ចុះជាង ១០ ភាគរយ ដោយសារបញ្ហាអាកាសធាតុមិនសូវអំណោយផល ខណៈនៅក្នុងឆ្នាំនេះ ខេត្តកំពង់ស្ពឺទទួលបានរបាយទឹកភ្លៀង តិចតួច (ធ្វើឱ្យត្នោតស្កក) ដោយជំរុញដល់ការងារប្រមូលផលស្ករត្នោត មិនបានសម្រេចតាមផែនការ។

ចំណែកការងាចែកចាយវិញ, លោក សំ សារឿន លើកឡើងឱ្យដឹងថា សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺមានដៃគូទទួល ទិញធំៗចំនួន៤ ដោយដៃគូទាមងនោះបានប្រមូលទិញទៅតាមកិច្ចព្រមព្រៀង នៅក្នុងតម្លៃសមរម្យ ដើម្បីយកទៅកែច្នៃចេញជា ផលិតផលសម្រេចផ្សេងៗ សម្រាប់ផ្គត់ផ្គង់លើទីផ្សារ ក៏ដូចជាការនាំចេញផងដែរ។ តាមរយៈដៃគូនេះ ឃើញថា បានកំពុងចូលរួម លើកកម្ពស់ដល់កសិករអ្នកឡើងត្នោតក្នុងខេត្តកំពុងស្ពឺ ជាក់ស្តែងនៅក្នុងមួយឆ្នាំៗកសិករអាចរកប្រាក់ចំណូលសមរម្យ នៅក្នុងរង្វង់ ប្រមាណ ១ ម៉ឺនដុល្លារ (ចំពោះអ្នកមានដើមត្នោតច្រើន)។
លោក សំ សារឿន លើកឡើងឱ្យដឹងថា គិតមកដល់បច្ចុប្បន្ន កសិករអ្នកឡើងត្នោតដែលជាសមាជិករបស់សមាគម មានចំនួន ប្រមាណ ១៥០ គ្រួសារ ក្នុងនោះសម្រាប់កនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ កសិករបាននិងកំពុងរៀបចំឧបករណ៍ ដើម្បីត្រៀមខ្លួន ប្រមូលផលនៅក្នុងរដូវបន្ទាប់ ក្នុងនោះប្រសិននៅក្នុងរដូវវស្សាឆ្នាំនេះ ខេត្តកំពង់ស្ពឺទទួលបានរបាយទឹកភ្លៀងគ្រប់គ្រាន់ ការប្រមូល ស្ករត្នោតនៅឆ្នាំ២០២៧ នឹងសម្រេចបានទិន្នផលល្អប្រសើរ។
សូមបញ្ជាក់ថា ស្ករត្នោតកំពង់ស្ពឺ ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) នៅកម្ពុជា ក្នុងឆ្នាំ២០១០ ក្នុងនោះសម្រាប់ តំបន់ភូមិសាស្ត្រនៃការផលិត គ្របដណ្តប់លើស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកអង្គស្នួល។ ចំពោះអត្ថប្រយោជន៍ការចុះបញ្ជីនេះ និងជួយការពារផលិតផលក្លែងក្លាយ លើកកម្ពស់តម្លៃ និងបង្កើនទីផ្សារទាំងក្នុង និងក្រៅប្រទេស៕ អត្ថបទ៖ សុន រ៉ាឌី











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣