ព័ត៌មាន
កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងតំបន់មេគង្គ-ឡានឆាង
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្ពោះទៅរកភាពកសាងបរិយាកាសព័ត៌មាន ដែលមានភាពធន់ស្របទៅតាមរចនាបទរបស់ខ្លួន។ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មានសារសំខាន់កាន់តែខ្លាំងសម្រាប់ប្រទេសនៅក្នុងតំបន់មេគង្គ-ឡានឆាង ។
ក្រសួងព័ត៌មានរៀបចំ «វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែង ក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយមានសារសំខាន់កាន់តែខ្លាំងលើកសម្រាប់ប្រទេសនៅក្នុងតំបន់មេគង្គ-ឡានឆាង គឺជាវិធីសាស្ត្រពង្រឹងបូរណភាពព័ត៌មាន លើកកម្ពស់ទំនាក់ទំនងប្រកបដោយទំនួលខុសត្រូវ និងពង្រឹងទំនុកចិត្តសាធារណៈនៅក្នុងបរិបទឌីជីថលដែលមានភាពស្មុគស្មាញជាលំដាប់។ ហើយកាលពីដើមឆ្នាំ២០២៦នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះតំបន់ស្តីពីយុទ្ធនាការគ្មានព័ត៌មានក្លែងក្លាយដែលផ្តល់វេទិកាសម្រាប់បណ្តាប្រទេសផ្លាស់ប្តូរបទពិសោធន៍ និងកំណត់ទិសដៅជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការ។ វេទិកានោះបានគូសបញ្ជាក់ជាថ្មីនៅការពិតដ៏សំខាន់មួយ ព័ត៌មានខុស ព័ត៌មានអាក្រក់ ព័ត៌មានមិនត្រឹមត្រូវ គឺមិនមែនជាបញ្ហាប្រទេសណាមួយតែឯងនោះទេ ប៉ុន្តែមានលក្ខណៈឆ្លងដែន តម្រូវឲ្យមានកិច្ចសហប្រតិបត្តិការ ការរៀនសូត្រពីគ្នា និងភាពធន់រួមគ្នាផងដែរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា សុច្ចរិតព័ត៌មានពង្រឹងទំនុកចិត្តសាធារណៈ ទំនុកចិត្តសាធារណៈពង្រឹងសុខដុមរមនាសង្គម និងទំនុកចិត្តក្នុងតំបន់ ទំនុកចិត្តទៅវិញទៅមកផ្តល់នៅគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីកសាងភាពធន់សាធារណៈ ការកែតម្រូវព័ត៌មានមិនពិត ការពង្រឹងព័ត៌មានដែលគួរទុកចិត្តដែលផ្តើមចេញពីសកម្មភាពជាតិឈានទៅរកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងសកល ប្រកបដោយភាពប្រាកដនិយម។ បរិការណ៍ព័ត៌មានសកលកំពុងប្រែប្រួលក្នុងល្បឿនយ៉ាងលឿនពុំធ្លាប់មាន បច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបញ្ញាសម្បនិម្មិត AI បានបង្កើតឱកាសដ៏ធំធេងសម្រាប់ការបង្កើតនវានុវត្តន៍ ការអប់រំ ការចូលរួមរបស់សាធារណជន ការចែករំលែកចំណេះដឹង និងការតភ្ជាប់រវាងមនុស្សនិងមនុស្ស ប៉ុន្តែបច្ចេកវិទ្យាដដែលនេះ ក៏បង្កើតភាពងាយរងគ្រោះថ្មីផងដែរ។ ព័ត៌មានមិនពិតឬព័ត៌មានបំភាន់អាចឆ្លងកាត់ព្រំដែន ភាសា និងប្រព័ន្ធនានាក្នុងត្រឹមតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ៕
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣