ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ នៅក្នុងបរិបទបច្ចុប្បន្ននេះ សង្គ្រាមព័ត៌មានគឺជាសង្គ្រាមួយដ៏ស្រួចស្រាវ
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា នៅក្នុងបរិបទបច្ចុប្បន្ននេះ សង្គ្រាមព័ត៌មានក៏ជាសង្គ្រាមួយដ៏ស្រួចស្រាវផងដែរ ដោយជនមួយចំនួនបានប្រើប្រាស់ព័ត៌មានក្លែងក្លាយដើម្បីគោលដៅនយោបាយ គោលដៅសេដ្ឋកិច្ច និងបំផ្លិចបំផ្លាញនៅទំនាក់ទំនង ឬក៏កេរ្តិ៍ឈ្មោះ។ផលប៉ះពាល់ដែលចេញមកពីព័ត៌មានក្លែងក្លាយ គឺបានធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ ទៅដល់ការពិត ទៅដល់ការសម្រេចចិត្ត ក៏ដូចជាបង្កើតមានមានបញ្ហាផ្សេងៗ។
ការបញ្ជាក់នេះ បន្ទាប់ពីបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែង ក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា វេទិកាតំបន់ប្រឆាំងព័ត៌មានក្លែងក្លាយ គឺចាវេទិកាមួយដ៏មានសារសំខាន់ដែលក្រសួងព័ត៌មានបានទទួលការគាំទ្រពីមូលនិធិមេគង្គ-ឡានឆាង របស់រដ្ឋាភិបាលចិនតាមរយៈស្ថានទូតចិននៅកម្ពុជា។ វេទិកានេះ បានបណ្តុំនៅបណ្តាប្រទេសនៅក្នុងអនុតំបន់ទន្លេមេគង្គដែលមានកម្ពុជា វៀតណាម ឡាវ ភូមា រួមនឹងប្រទេសចិន គឺបានធ្វើការងាររួមគ្នានៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ហើយព័ត៌មានក្លែងក្លាយនេះ គឺវាមិនមានព្រំដែនទេ ហើយក៏មិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយដែរ គឺជាបញ្ហារបស់យើងទាំងអស់គ្នា។ ផលប៉ះពាល់ដែលចេញមកពីព័ត៌មានក្លែងក្លាយ គឺបានធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ ទៅដល់ការពិត ទៅដល់ការសម្រេចចិត្ត ក៏ដូចជាបង្កើតមានមានបញ្ហាផ្សេងៗ។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពជាតាមរយៈក្រសួងព័ត៌មាន រួមនឹងក្រសួងស្ថាប័នពាក់ព័ន្ធបានខិតខំប្រឹងប្រែងនៅក្នុងការផ្សព្វផ្សាយនៅការពិត ដើម្បីឲ្យព័ត៌មានបានទៅដល់ប្រជាពលរដ្ឋ ហើយទប់ស្កាត់នៅពេលមានក្លែងក្លាយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបន្តថា វិធានការនៅក្នុងការសហការជាមួយបណ្តាប្រទេសផ្សេងៗ គឺទី១. កសាងនៅបណ្តាញអ្នកសារព័ត៌មាន បណ្តាញនៃរដ្ឋបាលដឹកនាំផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកចែករំលែកគ្នាទៅវិញទៅមក។ ទី២. វិធានការនៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ពីព្រោះជនមួយចំនួនបានប្រើប្រាស់ព័ត៌មានក្លែងក្លាយដើម្បីគោលដៅនយោបាយ គោលដៅសេដ្ឋកិច្ច និងបំផ្លិចបំផ្លាញនៅទំនាក់ទំនង ឬក៏កេរ្តិ៍ឈ្មោះ។ អ្វីដែលយើងខិតខំប្រឹងប្រែងនៅក្នុងការឆ្លើយតបគឺមិនទុកពេលវេលាចន្លោះច្រើនឲ្យព័ត៌មានក្លែងក្លាយដឹកមុខទេ។ នៅក្នុងបរិបទបច្ចុប្បន្ននេះ សង្គ្រាមព័ត៌មានក៏ជាសង្គ្រាមួយដ៏ស្រួចស្រាវដែរ ហើយគេអាចបង្កើតព័ត៌មានដើម្បីបំភ្លៃបំផ្លើស ហើយប្រជាពលរដ្ឋដែលមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ឬក៏មិនបានផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ គឺគាត់មានការជឿទៅលើនឹង។ អ្វីដែលយើងបានរួមគ្នានៅពេលនេះ គឺដើម្បីផ្តល់នៅសុវត្ថិភាពព័ត៌មានទៅឲ្យប្រជាពលរដ្ឋ។ ការប្រើប្រាស់ព័ត៌មាន គឺជាព័ត៌មានសុវត្ថិភាព។ នេះជាអ្វីដែលយើងបានមើលឃើញនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរួមនៅក្នុងអនុតំបន់ទន្លេមេគង្គឡានឆាង ហើយរួមគ្នានៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីឲ្យប្រជាពលរដ្ឋដែលត្រូវការព័ត៌មាន គឺព័ត៌មានដែលបានផ្សព្វផ្សាយទៅជាព័ត៌មានពិតត្រឹមត្រូវ ដើម្បីផ្តល់នៅផលប្រយោជន៍ដល់ការសម្រេចិត្តរបស់គាត់ ដល់ការយល់ដឹងរបស់គាត់ដែលត្រឹមត្រូវ ប៉ុន្តែមិនមែនជាព័ត៌មានក្លែងក្លាយ៕ អត្ថបទ៖ វង្ស សុភាព

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣