ព័ត៌មាន
សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អ៊ីរ៉ាកលី អាសាសវីលី (Irakli Asashvili) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសហ្សកហ្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ សម្ដេចតេជោ លើកទឹកចិត្តឱ្យរដ្ឋាភិបាល កម្ពុជា និង ហ្សកហ្ស៊ី ស្វែងរកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងការស្វាគមន៍ និងក្នុងព្រះបរមនាមព្រះមហាក្សត្រ សូមអបអរសាទរ ឯកឧត្តម អ៊ីរ៉ាកលី អាសាសវីលី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា វត្តមាន របស់ ឯកឧត្ដម ដែលជា ឯកអគ្គរដ្ឋទូតថ្មី ហ្សកហ្ស៊ី ប្រចាំនៅកម្ពុជា នឹងញ៉ាំងទំនាក់ទំនងប្រទេសរវាង កម្ពុជា និង ហ្សកហ្ស៊ី ឱ្យកាន់តែរីកចម្រើន។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ីរ៉ាកលី បានសម្ដែងអារម្មណ៍នូវការអរគុណជាអនេកកប្បការចំពោះ សម្ដេចតេជោ ដែលបានឱ្យឯកឧត្ដមបានជួបសម្ដែងការគួរសម និងប្រគល់សារតាំង ក្នុងឱកាសនេះ។
ឯកឧត្ដមបានលើកឡើងថា នេះជាកិត្តិយសមួយដ៏អស្ចារ្យសម្រាប់ឯកឧត្ដម ដែលបានជួប សម្ដេចតេជោ ដោយផ្ទាល់ ដោយកន្លងមក ឯកឧត្ដមធ្លាប់តែលឺឈ្មោះ ក៏ដូចជាធ្លាប់តែអានប្រវត្តិសាស្ត្រ និងប្រវត្តិរបស់សម្ដេចតេជោ ពីភាពជាមេដឹកនាំរបស់សម្ដេចតេជោ នៅតាមឯកសារប្រវត្តិសាស្ត្រ ឬតាមបណ្ដាញសារព័ត៌មាន។ ក្នុងឱកាសនោះ ឯកឧត្ដម ថ្លែងថា ក្នុងតួនាទី ឯកឧត្ដមជា ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងខិតខំពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និង ហ្សកហ្ស៊ី ឱ្យកាន់តែរីកចម្រើន។ ឯកឧត្ដម ក៏បានលើកឡើងថា នៅពេលនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងតែឈានជំហានទៅមុន និងរីកចម្រើនគួរឱ្យកត់សម្គាល់។
នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ ឯកឧត្ដមឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីថ្មី
ដោយសម្ដេចបានឯកភាពក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និង ហ្សកហ្ស៊ី ឱ្យកាន់តែរីកចម្រើន បើទោះជាប្រទេសទាំងពីរនៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែប្រទេសទាំងពីរនៅតែអាចមានលទ្ធភាពបង្កើតទំនាក់ទំនងល្អជាមួយគ្នា។ ជាមួយគ្នានេះ សម្ដេចតេជោ លើកទឹកចិត្តឱ្យរដ្ឋាភិបាល នៃប្រទេសទាំង២ ជជែកគ្នាបន្ថែមទៀត ស្វែងរកចំណុចសំខាន់ៗដែលមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យកាន់តែស៊ីជម្រៅ។ នៅក្នុងឱកាសនោះ
សម្ដេចតេជោ បានរម្លឹកពីសារបាន ពីអតីកាល ដែលសម្ដេចធ្លាប់បានទៅធ្វើទស្សនកិច្ចនៅ ហ្សកហ្ស៊ី ហើយចំណងមិត្តភាពរវាងប្រទេសទាំងពីរ សម្ដេច សង្ឃឹមថានឹងកាន់តែរឹងមាំបន្ថែម។ ជាចុងក្រោយ សម្ដេចតេជោ ជូនពរ ឯកឧត្ដមអគ្គរដ្ឋទូត
ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួននៅកម្ពុជា៕
អត្ថបទ៖ វីរះ










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣