ព័ត៌មាន
ខេត្តឧត្តរមានជ័យ ជាខេត្តទី៧ បញ្ចប់ការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់
រដ្ឋបាលខេត្តឧត្តរមានជ័យបានក្លាយជាខេត្តទី៧ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ជាផ្លូវការនូវការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់ ដែលជាសមិទ្ធផលសំខាន់មួយក្នុងការពង្រឹងការគ្រប់គ្រងរដ្ឋបាលដែនដី និងការរៀបចំផែនការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែច្បាស់លាស់។

ពិធីនេះប្រព្រឹត្តិធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម វុឌ្ឍី វណ្ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និងឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ជាច្រើនរូបទៀត នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា៖ ការរៀបចំ និងកំណត់ព្រំប្រទល់ឃុំ-សង្កាត់ ត្រូវបានអនុវត្តស្របតាមមាត្រា៨៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ឆ្នាំ២០០១ ដែលមានគោលបំណងផ្តល់ជាមូលដ្ឋានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់។

ឯកឧត្ដម អភិបាលខេត្ត បានបញ្ជាក់ថា៖គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ខេត្តឧត្តរមានជ័យ សម្រេចបានលទ្ធផលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយមានក្បាលដីប៉ាន់ស្មានចំនួន ៣៤១,៧២៥ ក្បាលដី និងបានវាស់វែងរួចចំនួន ៣៤១,៧២៥ ក្បាលដី។ក្នុងនោះបានចេញបណ្ណកម្មសិទ្ធិចំនួន ១០៣,១៣៥ ក្បាលដី និងបានចែកបណ្ណជូនដល់ដៃប្រជាពលរដ្ឋចំនួន ៧៥,៦៩៧ ក្បាលដី។ ឯកឧត្ដម វុឌ្ឍី វណ្ណារ៉ា អគ្គនាយក នៃអគ្គនាយដ្ឋានសុរិយោដី និងភូមិសាស្ត្រ បានលើកឡើងថា ការបញ្ចប់ការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ដែលបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មិនមែនគ្រាន់តែជាការងារបច្ចេកទេសធម្មតានោះទេ ប៉ុន្តែវាជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី និងការអភិវឌ្ឍមូលដ្ឋាន ជាពិសេស កាត់បន្ថយ និងលុបបំបាត់រាល់ភាពចម្រូងចម្រាស ឬទំនាស់ព្រំប្រទល់រវាងឃុំ-សង្កាត់ និងស្រុក-ក្រុង ព្រមទាំងជួយឱ្យការគ្រប់គ្រងភូមិសាស្ត្ររដ្ឋបាលមានភាពរលូន និងជួយដល់អាជ្ញាធរមូលដ្ឋានក្នុងការកំណត់ដែនសមត្ថកិច្ចដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងចំគោលដៅ។
ជាមួយគ្នានេះឯកឧត្ដម អគ្គនាយក បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងក្រុមការងារបច្ចេកទេស ដែលបានសហការយ៉ាងសកម្ម និងផ្តល់ការគាំទ្ររហូតសម្រេចបាននូវលទ្ធផលដ៏សំខាន់នេះ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន៕ អត្ថបទ៖ ឃិន សារិទ្ធ






-
ព័ត៌មាន7 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន6 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន5 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
-
ព័ត៌មាន6 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល