ព័ត៌មាន
នាយិការថ្មី AFD បង្ហាញនូវឆន្ទះនៃការរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានដល់ការអភិវឌ្ឍនៅកម្ពុជា
នាយិការថ្មីនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបង្ហាញនូវការគាំទ្រចំពោះការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះ AFD នៅតែ រក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើគម្រោងអភិវឌ្ឍន៍ ក្នុងវិស័យអាទិភាពដែលមានស្រាប់ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦, បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Laetitia HABCHI នាយិការថ្មី នៃទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំនៅកម្ពុជា ក៏ដូចជាជួបជម្រាបលាលោកស្រី Sandrine BOUCHER អតីតនាយិការ នៃ AFD ប្រចាំ នៅកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា ។
ក្នុងជំនួបនោះ, លោកស្រី Laetitia HABCHI បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលឆ្លៀតពីការងារមមារញឹកអនុញ្ញាតឲ្យលោកស្រី និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ លោក ស្រីបានបង្ហាញនូវការគាំទ្រចំពោះការអភិវឌ្ឍនៅកម្ពុជា ហើយតាមរយៈ AFD នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើគម្រោង អភិវឌ្ឍន៍ ក្នុងវិស័យអាទិភាពដែលមានស្រាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងក្តីសង្ឃឹមថា ក្រោមការដឹកនាំរបស់លោកស្រី កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងបារាំង AFD នឹងបន្តមានភាពរឹងមាំ សកម្ម និងប្រកបដោយប្រសិទ្ធភាពកាន់តែខ្ពស់ថែមទៀត។ កម្ពុជាកំពុងបន្តផ្តោតលើការពង្រឹងភាពធន់សេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការធ្វើពិពិធកម្មសេដ្ឋកិច្ចការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងបរិវត្តកម្មឌីជីថល ដើម្បីគាំទ្រដល់ការសម្រេចគោលដៅក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាព។
ជុំវិញជំនួបនោះដែរ, ភាគីទាំងពីរក៏បានពិភាក្សា និងរំពឹងទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែល នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ ឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត និងប្តេជ្ញាចិត្តក្នុងការសហការយ៉ាង ជិតស្និទ្ធ ដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំកំពូលអង្គការហ្វ្រង់កូហ្វូនី (Francophonie Summit) ទទួលបានជោគជ័យ។
សូមបញ្ជាក់ថា រដ្ឋាភិបាលបារាំង គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងមានប្រវត្តិសហប្រតិបត្តិការយូរអង្វែងជាមួយកម្ពុជា តាមរយៈការផ្តល់ ហិរញ្ញប្បទានអភិវឌ្ឍន៍ ឥណទានសម្បទាន ជំនួយឥតសំណង ជំនួយបច្ចេកទេស និងជំនាញការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣