ព័ត៌មាន
វត្តមានសាកលវិទ្យាល័យអង់គ្លេសនៅកម្ពុជាបញ្ជាក់ឲ្យឃើញថា អង់គ្លេសទទួលស្គាល់ស្ថិរភាពនយោបាយកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា វត្តមានរបស់សាកលវិទ្យាល័យDe Montfortរបស់អង់គ្លេសជាការបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាល និងប្រជាជនអង់គ្លេសទទួលស្គាល់អំពីស្ថិរភាពនយោបាយនៅកម្ពុជា និងជឿទុកចិត្តលើទីផ្សារកម្ពុជា។

ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfortរបស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា សម្តេចពិតជាមានសេចក្តីរំភើបចំពោះសាកលវិទ្យាល័យDe Montfort នៅលើទឹកដីកម្ពុជា ដោយសម្តេចមើល ឃើញថា វត្តមាននៃសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់អង់គ្លេសនេះ គឺបានបង្ហាញថា គេទទួលស្គាល់លើគុណ ភាពអប់រំនៅកម្ពុជា, ការទទួលស្គាល់ស្ថិរភាពនយោបាយនៅកម្ពុជា ការរីកចម្រើនសេដ្ឋកិច្ចសក្តានុពល និងកំណើនតទៅអនាគតរបស់កម្ពុជាជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា វត្តមានសាកលវិទ្យាល័យDe Montfort នឹងក្លាយជាកតលិករជំរុញការប្រកួតប្រជែកវិស័យអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងជាការបង្កើនជម្រើស កាន់តែសម្បូរបែបដល់ទីផ្សារអប់រំដល់និស្សិតកម្ពុជា។ មួយវិញទៀតវត្តមានសាកលវិទ្យាល័យនេះនឹងផ្តល់តម្លៃ បន្ថែមដល់គ្រឹះស្ថានអប់រំឧត្តមសិក្សានៅកម្ពុជា ខណៈសាកលវិទ្យាល័យនេះត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌល សាកលមួយរបស់អង្គការសហប្រជាជាតិនោះ៕ អត្ថបទ៖ បាន ចក់





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦