ព័ត៌មាន
សំណេរអង្គរ ឆ្នាំ២០២៧ ផ្សារភ្ជាប់តម្លៃ នយោបាយឈ្នះ-ឈ្នះ ការបង្រួបបង្រួម និងអភិវឌ្ឍន៍ជាតិ
កម្មវិធី សំណេរអង្គរ លើកទី៤ ដែលគ្រោងនឹងប្រារព្ធឡើងនាដើមខែមករា ឆ្នាំ២០២៧ ខាងមុខ មិនត្រឹមតែដើរតួនាទីក្នុងការលើកកម្ពស់អក្សរសាស្រ្ដជាតិប៉ុណ្ណោះទេ តែថែមទាំងឆ្លុះបញ្ចាំងពីគុណតម្លៃ នយោបាយឈ្នះ-ឈ្នះ ការបង្រួបបង្រួម និងការអភិវឌ្ឍជាតិ។
លោក លីម ប៊ុនហុក គណៈកម្មការរៀបចំសំណេរអង្គរ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី កម្មវិធី សំណេរអង្គរ លើកទី៤ ឆ្នាំ២០២៧ បានឱ្យដឹងថា សំណេរអង្គរ ឆ្នាំខាងមុខ ចាប់ផ្ដើមទទួលពាក្យពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ តទៅ ដោយគណៈកម្មការ ឯកភាព ទទួលពាក្យចុះឈ្មោះរបស់បេក្ខជន ចំនួន ២,០០០អង្គ/នាក់ ខណៈនៅឆ្នាំ២០២៦នេះ គឺមានជាង ១,៨០០អង្គ/នាក់ប៉ុណ្ណោះ។
លោក លីម ប៊ុនហុក ឱ្យដឹងថា ការបង្កើនចំនួនបេក្ខជនដល់ ២,០០០អង្គ/នាក់នេះ គឺដើម្បីរំឭកដល់ព្រឹត្តការណ៍ប្រវត្តិសាស្រ្ដរបស់កម្ពុជា ដែលចាប់ផ្ដើមមានសុខសន្ដិភាពពេញលេញ ចាប់ផ្ដើកសាងអភិវឌ្ឍន៍ជាតិ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
គណៈកម្មការរៀបចំសំណេរអង្គរ ឱ្យដឹងទៀតថា ឆ្នាំ២០២៧ខាងមុខ គណៈកម្មការ នឹងកៀរគរជនបរទេសចេះភាសាខ្មែរចូលរួមប្រកួត ដោយដាក់ពិន្ទុកដាច់ដោយឡែក។ លើសពីនេះគណៈកម្មការ នឹងផ្ដល់រង្វាន់សម្រាប់បេក្ខជន ដែលមានវ័យក្មេង និងចាស់ជាងគេក្នុងការចូលរួមប្រឡងផងដែរ។
សូមជម្រាបជូនថា កម្មវិធីប្រកួតសំណេរអង្គរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់អក្សរសាស្រ្ដខ្មែរ តាមរយៈការសរសេរ និងការអាន។ ហើយគណៈកម្មការរំពឹងថា កម្មវិធីនេះ នឹងអាចក្លាយជាទិវាសរសេរតាមអាន ជារៀងរាល់ឆ្នាំ ដោយផ្ដោតលើប្រធានបទស្ដីពី “រមណីយដ្ឋានអង្គរ”។ កម្មវិធីប្រកួតសំណេរអង្គរ បានចាប់ផ្ដើមលើកទី១ នៅឆ្នាំ២០២៤ មានបេក្ខជនចូលរួមប្រមាណ ៧០០អង្គ/នាក់។ លើកទី២ ឆ្នាំ២០២៥ មានបេក្ខជនចូលរួមចំនួន ១,២២០អង្គ/នាក់ និងលើកទី៣ ក្នុងឆ្នាំ២០២៦នេះ មានបេក្ខជនចូលរួមប្រកួតចំនួន ១,៨៦០អង្គ/នាក់។
សម្រាប់បេក្ខជន ដែលមានបំណងចុះឈ្មោះចូលរួមប្រកួត សូមចូលទៅកាន់បណ្ដាញសង្គម ដែលមានឈ្មោះថា សំណេរអង្គរ ឬតាមរយៈប្រព័ន្ធតេឡេក្រាម ០៦៦ ៥២ ៦៧ ៥៤ ដែលការទទួលចុះឈ្មោះចាប់ផ្ដើមពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ រហូតដល់គ្រប់ចំនួន ២,០០០អង្គ/នាក់៕
អត្ថបទ៖ លៀ ស៊ីណា






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣