ព័ត៌មាន
កម្ពុជាមានឆន្ទៈបង្រ្កាប Online scams និងបង្ហាញទៅអន្តរជាតិដឹងកាន់តែច្បាស់តាមរយៈសន្និសីទអន្តរ ជាតិICCOS
កម្ពុជាមានឆន្ទៈពិតប្រាដកបង្រ្កាប Online scams និងបង្ហាញទៅអន្តរជាតិឱ្យដឹងកាន់តែច្បាស់តាមរយៈសន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅរាជធានីភ្នំពេញ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅរសៀលថ្ងៃទី១៨ខែកញ្ញាម្សលមិញ ស្ថិតនៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បញ្ហាOnline scams មិនបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រទេសកម្ពុជានោះទេ ផ្ទុយទៅវិញវាបានបំផ្លិចបំផ្លាញមុខមាត់ប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ និងប៉ះពាល់ផ្សេងៗទៀត អញ្ជឹងបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចុះបេសកកម្មដ៏ធំមួយគឺការបង្រ្កាប និងលុបបំបាត់ Online scams ពីប្រទេសកម្ពុជា ដោយបានប្រកាសថា កម្ពុជាមិនមែនជាឋានសួគ៌របស់ក្រុមឧក្រិដ្ឋជនអនឡាញនោះទេ។
ឯកឧត្តមបន្តថា តាមរយៈសន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ ឆ្លុះបញ្ចាំងចំនួន៣ចំណុចរួមមាន៖ ទី១.ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី២.ចេញប្រទេសរងគ្រោះទៅជាប្រទេសប្រឈមនឹងបញ្ហា និងចាត់វិធានការ ដែលជាគំរូមួយចែករំលែកទៅបណ្តាប្រទេសផ្សេងៗទៀត និងទី៣.ជាការបង្ហាញទៅអន្តរជាតិថា កម្ពុជាគ្មានអ្វីត្រូវលាក់បាំងបញ្ហា Online scams ទេ ព្រោះប្រទេសកម្ពុជាជាអ្នករងគ្រោះ និងស្តារមុខមាត់ និងទាមទារកិត្តិយសប្រទេសកម្ពុជាឡើងវិញ។
គួរបញ្ជាក់ដែរថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទស្តីពី«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅរាជធានីភ្នំពេញ ដោយមានប្រទេសជាង២០ចូលរួមក្នុងនោះមានដូចជា សហរដ្ឋអាម៉េរិក ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ប្រទេសនៅតំបន់អាស៊ាន និងតំបន់អឺរ៉ុបជាដើម។ សន្និសីទអន្តជាតិនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣រួមមាន៖ ទី១.ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការវិវត្តនៃប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញរបស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី២. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការសម្របសម្រួល និងភាពជាដៃគូពហុភាគី ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ៣. លើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ និងបង្កើតការអំពាវនាវឱ្យមានសកម្មភាពរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕អត្ថបទ៖អត្ថបទ៖ទូច សោភ័ណ



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣