ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖«យើងមិនមែនជាក្រសួងទៅចាប់កំហុសទេ ប៉ុន្តែយើងជាក្រសួងទៅជួយកែលម្អ ពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពការងាររបស់អង្គភាពរងអធិការកិច្ច»
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចជំនាន់៨ វគ្គ៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច សម្រាប់សិក្ខាកាមចំនួន៥០នាក់ ដែលជាមន្រ្តីរាជការនៃក្រសួងអធិការកិច្ច និងក្រសួង ស្ថាប័ន នានា ព្រមទាំងមន្ទីរអធិការកិច្ច រាជធានី ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។
ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេស និងក្រុមការងារវិទ្យាស្ថានជាតិអធិការកិច្ច ព្រមទាំងអបអរសាទរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំរៀនសូត្រ និងបញ្ចប់វគ្គបណ្តុះបណ្តាលនេះដោយជោគជ័យ និងបានគូសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ ដោយបានលើកឡើងថា ការបញ្ចប់វគ្គសិក្សានាពេលនេះ មិនមែនជាចំណុចបញ្ចប់នៃការសិក្សានោះទេ ប៉ុន្តែគឺជា «ចំណុចចាប់ផ្តើមនៃការអនុវត្ត» ហើយតម្លៃពិតប្រាកដនៃវគ្គសិក្សានេះ មិនត្រូវបានវាស់វែងត្រឹមតែតាមរយៈវិញ្ញាបនបត្រទេ ប៉ុន្តែត្រូវវាស់វែងតាមរយៈការនាំយកចំណេះដឹង ជំនាញ ករណីសិក្សា និងបទពិសោធដែលបានដកស្រង់ ទៅអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព និងភាពឆ្លាតវៃនៅក្នុងអង្គភាពរបស់ខ្លួន។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យយកចំណេះដឹង និងបទពិសោធពីវគ្គបណ្តុះបណ្តាលទៅអនុវត្តជាក់ស្តែង ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារ និងបន្តចែករំលែកទៅកាន់សហការី ដោយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជា្ជជីវៈ ឯករាជ្យភាព សុចរិតភាព ស្អាតស្អំ មិនលំអៀង តម្លាភាព និងការទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យវិទ្យាស្ថានជាតិអធិការកិច្ច បន្តអភិវឌ្ឍកម្មវិធីសិក្សា ពង្រឹងសមត្ថភាពគ្រូឧទ្ទេស បង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការស្រាវជ្រាវបន្ថែមទៀត ដើម្បីជួយឱ្យវិស័យអធិការកិច្ចកាន់តែរីកចម្រើនបន្ថែមទៀត។






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣