ព័ត៌មាន
ក្រសួងទេសចរណ៍ និងស្ថានទូតរុស្ស៊ីនៅកម្ពុជា ប្រកាសបើកផ្លូវការ”ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី”
នៅល្ងាចថ្ងៃទី១៨ ខែកញ្ញានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា បានអញ្ជើញប្រកាសបើកដំណើរការផ្លូវការ “ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី” ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ និងពាណិជ្ជកម្ម កម្ពុជានៅសហព័ន្ធរុស្ស៊ី និងទាក់ទាញអ្នកវិនិយោគទុន និងភ្ញៀវទេសចររុស្ស៊ី អញ្ជើញមកបណ្តាក់ទុន និងធ្វើដំណើរកម្សាន្តទេសចរណ៍មកកម្ពុជា។
នៅក្នុងដំណើរការអនុវត្តកម្មវិធី”ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី”នេះ ក្រសួងទេសចរណ៍ និងស្ថានទូតរុស្ស៊ី ក៏បានជំរុញឲ្យមានការងារជាខ្សែច្រវ៉ាក់ដែលមានភាពប្រទាក់ក្រឡាគ្នា ចាប់ពីការផ្សព្វផ្សាយទីផ្សារ ការចងក្រងកញ្ចប់ទេសចរណ៍ ការភ្ជាប់ដៃគូក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ប្រតិបត្តិករទេសចរណ៍រុស្ស៊ី ការប្រើប្រាស់ប្រព័ន្ធឌីជីថល ពង្រីកទីផ្សារនិយាយភាសារុស្ស៊ី ការចូលរួមពីអ្នកផលិតមាតិការទេសចរណ៍ ការពង្រឹងភាពងាយស្រួលការធ្វើដំណើរ ជាពិសេសតភ្ជាប់ផ្លូវអាកាសអោឱ្យកាន់តែប្រសើរ ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា អនុវត្តតាមការណែនាំពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បច្ចុប្បន្ន ក្រសួងទេសចរណ៍ បាននិងកំពុងពង្រីងការអនុវត្តយុទ្ធសាស្ត្រ២ដើរទន្ទឹមគ្នា ទី១ រក្សា និងពង្រឹងទីផ្សារទេសចរណ៍សំខាន់ៗ ដែលមានស្រាប់ឲ្យកាន់តែរឹងម៉ាំ និងទី២ បើក ពង្រីក និងធ្វើពិពិធកម្មទីផ្សារសក្តាពលថ្មីៗ ដើម្បីបង្កើនភាពធន់របស់វិស័យទេសចរណ៍កម្ពុជា ខណៈស្ថានភាពតំបន់ និងពិភពលោកកំពុងមានការប្រែប្រួល និងមានភាពមិនប្រាកដប្រជា។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បន្តថា សម្រាប់ការអនុវត្តុយុទ្ធសាស្ត្រនេះ ក៏បានចាត់ទុកទីផ្សាររុស្ស៊ី គឺជាទីផ្សារមានសក្តានុពលថ្មីមួយ ដែលកម្ពុជាត្រូវចាប់យកកាលានុវត្តភាព ធ្វើការឲ្យបានសកម្ម និងត្រូវបម្លែងសក្តានុពលនេះឲ្យទៅជាលំហូរទេសចរណ៍ជាក់ស្តែងមកកម្ពុជា ហើយការដាក់ចេញកម្មវិធី ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សាររុស្ស៊ី នឹងពង្រីក ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិ របស់កម្ពុជាឲ្យកាន់តែទូលំទូលាយ មានការប្រកួតប្រជែងខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សាររុស្ស៊ី។
ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា ថ្លែងថា កម្ពុជា ប្រទេសមានសុខសន្តិភាព សុវត្ថិភាពល្អបំផុត និងមានសម្បត្តិធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំបូរបែប និងមានភាពទាក់ទាញខ្លាំងនៃភ្ញៀវទេសចរអន្តរជាតិនានាត្រូវអញ្ជើញមកទស្សនាកម្សាន្តស្វែងយល់។
ឯកឧត្តម ថ្លែងថា កម្មវិធី«ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី» ជាការប្រែក្លាយវិបត្តិ ទៅជាឱកាស នឹងការនាំយក “អព្ភូតហេតុនៃកម្ពុជា និងភាពអច្ឆរិយកម្ពុជា ” ផ្សព្វផ្សាយឲ្យភ្ញៀវទេសចររុស្ស៊ីយល់ដឹង ហើយឯកឧត្តម ក៏បានអំពាវនាវ អ្នកវិនិយោគ និងទេសចរុស្ស៊ី នាំគ្នាមកស្វែងរកឱកាសវិនិយោគទុន បណ្តាក់ទុនវិនិយោគ និងនាំគ្នាធ្វើដំណើរកម្សាន្តទេសចរណ៍មកកម្ពុជា ខណៈ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវមកពីប្រទេសរុស្ស៊ី ដើម្បីនាំយកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើន។
រូបអត្ថបទ ស៊ុមសុខជា







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣