ព័ត៌មាន
ជំនួយការសម្តេចតេជោ នាំយកអំណោយសម្តេចតេជោ ជូនដល់កងទ័ពជួរមុខនៅទិសទី២ អន្លង់វែង ជាំស្រងាំ ខេត្តឧត្តមានជ័យ
នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយគោរពតាមប្រសាសន៍ និងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាតម្រូវការជាក់ស្តែង និងដេីម្បីចូលរួមចំណែកជួយដល់កងកម្លាំងជួរមុខដែលកំពុងឈរជេីងការពារជាតិនៅទិសខេត្តឧត្តមានជ័យ ឯកឧត្តម កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ និងជាប្រធានក្រុមសេនាតេជោសន្តិភាព និងឯកឧត្តមបណ្ឌិត សាន សុខសីហា ជំនួយការសម្តេចតេជោ ព្រមទាំងក្រុមការងារ បាននាំយកអំណោយសម្តេចតេជោ និង សម្តេចគត្តិព្រឹទ្ធបណ្ឌិត ជាទឹកបរិសុទ្ធកម្ពុជា ចំនួន ៣០០០ កេស ដេីម្បីចែកជូនដល់កងកម្លាំងជួរមុខ ជាំស្រងាំ អន្លង់វែង នៅទិសខេត្តឧត្តមានជ័យ
ក្នុងឱកាសនោះដែរ ឯកឧត្តម កែវ ផុង បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចគត្តិបណ្ឌិត ព្រមទាំងសម្តេចមហាបវធិបតី និងលោកជំទាវបណ្ឌិត សួរសុខទុក្ខដល់កងកម្លាំងទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ដេីម្បីការពារជាតិ និងប្រជាជន ។ សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ជាប្រចាំដល់សុខទក្ខរបស់វីរកងទ័ពទាំងអស់ ជាពិសេសសម្តេចតែងតែណែនាំដល់មន្ត្រីទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់ដល់អតីតយុទ្ធជន កងទ័ពជួរមុខ ក្រុមគ្រួសារកងទ័ព ជនភាសសឹក ។ល។
ឯកឧត្តម កែវ ជុង បានសម្តែងការគោរពដឹងគុណការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពវីរកងទ័ពនិងការលះបង់គ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ជាកិច្ចបញ្ចប់ឯកឧត្តម កែវ ជុង ក៏បានជូនពរឱ្យវីរកងទ័ព និងវីរនគរបាលទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង។
-
ព័ត៌មាន1 week ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន7 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន5 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន6 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
-
ព័ត៌មាន7 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន3 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត