ព័ត៌មាន
ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ១៤៧២នាក់ មកពីបួនសង្កាត់ក្នុងខណ្ឌជ្រោយចង្វារ
សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន ១៤៧២នាក់ ត្រូវបានប្រកាសបញ្ចូលក្នុងមូលដ្ឋានគណបក្សខណ្ឌជ្រោយចង្វារ។
នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន ១៤៧២នាក់ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ក្រោមអធិបតិយភាព ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ និងលោក លឹម សុភា ប្រធានគណៈកម្មាធិការគណបក្សខណ្ឌជ្រោយចង្វារ ព្រមទាំងសមាជិក សមាជិកា អនុប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌ និងសង្កាត់ទាំង៥ ជាច្រើនរូប។
លោក លឹម សុភា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ បានថ្លែងថា ការប្រកាសបញ្ចូលសមាជិកគណបក្សថ្មីនាឱកាសនេះ ជាសក្ខីភាពបញ្ជាក់ឱ្យឃើញកាន់តែច្បាស់បន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែទទួលបាននូវការគាំទ្រ ជឿជាក់ទុកចិត្ត និងមានប្រជាប្រិយភាពក្នុងស្រទាប់មហាជនកាន់តែច្រើនឡើង។
លោក លឹម សុភា បន្តថា សមាជិកគណបក្សថ្មី ដែលត្រូវប្រកាសទទួលស្គាល់ជាសមាជិកបក្សនាថ្ងៃនេះ មានចំនួន ១,៤៧២នាក់ ស្រី ៧៤៣នាក់ មកពីសង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក សង្កាត់បាក់ខែង និងសង្កាត់កោះដាច់។ សមាជិកទាំងនេះ គឺជាសក្ខីភាព នៃការជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ដែលមានមាគ៌ាដឹកនាំច្បាស់លាស់ និងគោលនយោបាយដ៏ត្រឹមត្រូវ ពិសេសសមាជិកគណបក្សទាំងនេះបានមើលឃើញពីគុណសម្បត្តិ គុណបំណាច់ និងវីរៈភាពដ៏វិសេសវិសាលបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ប្រកបដោយថាមពលក្លៀវក្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សខណ្ឌជ្រោយចង្វារ ដែលបានខិតខំប្រឹងប្រែងកសាងនូវសមាជិកបានកាន់តែច្រើន ហើយការចូលមករួមរស់ជីវភាពនយោបាយជាសមាជិកថ្មីរបស់គណបក្សនាពេលនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីជាការកសាងពូនជ្រុំគណបក្សឱ្យកាន់តែរឹងមាំ និងបន្តដំណើរឆ្ពោះទៅមុខទៀត ពីព្រោះថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំ មានអាយុកាលរហូតទៅដល់ ៧៥ឆ្នាំ និងជាគណបក្សតែមួយគត់ដែលបានដឹកនាំនាវាកម្ពុជាមកដល់ពេលបច្ចុប្បន្ន។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បន្តថា ការសម្រេចចិត្តរបស់ក្មួយៗ និងប្រជាពលរដ្ឋនាពេលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ សូមឱ្យសមាជិកម្នាក់ ក្លាយជាម្ចាស់សន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោតឆ្នាំ២០២៧ និង ២០២៨ខាងមុខនេះ ដើម្បីមានឱកាសរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើដល់សមាជិក សមាជិការបស់គណបក្សត្រូវចូលរួមការពារសន្តិភាព ការពារសមិទ្ធផលរបស់សង្គមជាតិ និងចូលរួមធ្វើសកម្មភាពល្អៗឱ្យសកម្ម បម្រើផល ប្រយោជន៍សង្គមឱ្យបានផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការគោរពស្រលាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន៕
អត្ថបទ/ ថត ៖ តារាវុទ្ធី










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣