ព័ត៌មាន
មុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
(ភ្នំពេញ)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង (PIKK) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានបើកបណ្ដុះបណ្ដាលមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើន សម្រាប់យុវជន ខណៈដែលក្នុងចំណោមមុខជំនាញទាំងនោះ មានវិស្វកម្មអគ្គិសនី និងវិស្វកម្មកុំព្យូទ័រ ត្រូវបានចាប់អារម្មណ៍ខ្ពស់ពីយុវជននៅក្នុងខេត្ត។
អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ប្ញទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង(PIKK) បានឱ្យដឹងថា វិស្វកម្មអគ្គិសនី និងវិស្វកម្មកុំព្យូទ័រ គឺជាមុខជំនាញដែលទទួលបានការគាំទ្រ និងការចាប់អារម្មណ៍ច្រើនពីសំណាក់យុវជនដែលមានបំណងសិក្សាជំនាញបច្ចេកទេស ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ។
អ្នកអង្គម្ចាស់បណ្ឌិតបានថ្លែងថា៖«អ្នកដែលទើបប្រឡងចប់ថ្នាក់ទី១២ ទោះបីលទ្ធផលប្រឡងរបស់ពួកគាត់ជាប់ ឬក៏ធ្លាក់ក៏ដោយ ពួកគាត់អាចមកចាប់យកជំនាញក្នុង TVET នៅវិទ្យាស្ថាន PIKK ពីព្រោះការសិក្សានៅទីនេះ ទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ ជាក់ស្ដែង ដែលទីផ្សារការងារត្រូវការ។ លើសពីនេះ វិទ្យាស្ថានក៏មានកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត និងអគារសិក្សាទំនើប ព្រមទាំងសម្ភារ និងឧបករណ៍សិក្សាគ្រប់គ្រាន់សម្រាប់ការអនុវត្តផ្ទាល់»។
ជាមួយគ្នានេះ វិទ្យាស្ថាន PIKK ក៏មានកិច្ចសហការជាមួយសហគ្រាស រោងចក្រ និងវិស័យឯកជនមួយចំនួន តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ (MoA) ដើម្បីបង្កើតឱកាសឱ្យសិស្ស-និស្សិតចុះកម្មសិក្សា និងទទួលបានបទពិសោធន៍ការងារជាក់ស្ដែង។
ជាមួយគ្នានេះ អ្នកអង្គម្ចាស់បណ្ឌិត បានលើកទឹកចិត្តដល់យុវជន កុំឱ្យមើលរំលងឱកាសសិក្សាតាមរយៈកម្មវិធី TVET ដោយសារមុខជំនាញទាំងនេះផ្ដោតលើជំនាញដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ព្រមទាំងមានឱកាសទទួលបានអាហារូបករណ៍ និងការបណ្ដុះបណ្ដាលដោយមិនគិតថ្លៃ។ ជាមួយគ្នានេះ ការទទួលបានជំនាញជាក់ស្ដែងក៏អាចជួយឱ្យយុវជនត្រៀមខ្លួនបានល្អសម្រាប់ការចូលទីផ្សារការងារផងដែរ៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣