ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖កម្ពុជាកំពុងតវ៉ាគ្រប់ពេលវេលាដោយមិនបានធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយលើកិច្ចការពារទឹកដី
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតវ៉ាគ្រប់ពេលវេលាដោយមិនបានធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយ លើកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីនៅថ្ងៃទី១៦ ខែកញ្ញាថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាដូចការចោទប្រកាន់របស់ក្រុមជ្រុលនិយមមួយចំនួននោះទេ ប៉ុន្តែ ជាកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចៀសទុក្ខវេទនារបស់ប្រជាពលរដ្ឋ ដោយងាកទៅប្រើយន្តការច្បាប់អន្តរជាតិ និងការទូតជាជំនួសវិញ។
ឯកឧត្តមថ្លែងថា សម្តេចប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា មានការបាត់បង់ការគ្រប់គ្រងទីតាំងមួយចំនួនក្រោយការប្រយុទ្ធគ្នាក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា រាជរដ្ឋាភិបាលបានប្រគល់ទីតាំងនោះឱ្យប្រទេសជិតខាងនោះឡើយ។
ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលាដោយមិនបានធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយ។ ចំណែកឯវីរកងទ័ពជួរមុខរបស់យើងក៏នៅតែបន្តឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន និងតស៊ូយ៉ាងស្វិតស្វាញបំផុត ដោយហ៊ានប្តូរជីវិតដើម្បីការពារបូរណភាពទឹកដី។
ជាស្ដែងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបដិសេធចោលសាជាថ្មីនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់មន្ត្រីអាជ្ញាធថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណជាមូលដ្ឋានយោធា។ កម្ពុជាចាត់ទុកការលើកឡើងទាំងនេះគឺជាចេតនាបំភ្លៃព័ត៌មាន គេចមិនទទួលខុសត្រូវពីការបំផ្លិចបំផ្លាញ ប្រាសាទ និងបង្កើតព័ត៌មានក្លែងក្លាយដើម្បីបង្កការយល់ច្រឡំដល់សាធារណជនទូទៅ។ជាក់ស្តែង សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា បានបង្កឱ្យមានការបំផ្លិចបំផ្លាញ និងការខូចខាតប្រាសាទបុរាណ និងទីតាំងបេតិកភណ្ឌមួយចំនួនដែលស្ថិតនៅក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដូចជា ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ជាដើម៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣