ព័ត៌មាន
គ្រួសារដែលរងគ្រោះដោយការបាក់ស្រុតច្រាំងក្នុងស្រុកស្រីសន្ធរ បានទទួលអំណោយពីសម្ដេចធិបតី នាយករដ្ឋមន្រ្ដី
គ្រួសារដែលរងគ្រោះដោយការបាក់ស្រុតច្រាំង និងបង្ខំចិត្តរុះរើផ្ទះសម្បែងជាច្រើនគ្រួសារក្នុងស្រុកស្រីសន្ធរ បានទទួលអំណោយពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលត្រូវរុះរើផ្ទះ បន្ទាប់ពីរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ ចំនួន២៣ គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកស្រីសន្ធរ រួមមាន ឃុំឫស្សីស្រុក ឃុំកោះអណ្តែត ឃុំព្រែកពោធិ៍ និងឃុំមានជ័យ។ ទន្ទឹមនឹងនេះដែរ គ្រួសារដែលរងគ្រោះដោយការគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេនៅរដូវវស្សាក្នុងឃុំឬស្សីស្រុកបានបង្ហាញ អារម្មណ៍សប្បាយរីករាយ និងមានភាពកក់ក្តៅនៅពេលឃើញមានអាជ្ញាធរ ,កងកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ជួយរុះរើ និងពិសេសពេលនេះបានទទួលការយកចិត្តទុកដាក់ផ្តល់អំណោយសង្គ្រោះភ្លាមៗទៀតផង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ទិន្នន័យឱ្យបានជាក់លាក់ ដើម្បីដាក់ផែនការសង្គ្រោះបន្ទាន់ និងធ្វើការស្ដារឡើងវិញឱ្យមានប្រសិទ្ធភាព និងចំគោលដៅ នូវហេដ្ឋារចនាសម្ព័ន្ធ និងការខូចខាតនានា ពីករណីបាក់ស្រុតច្រាំងទន្លេដែលកំពុងកើតមាននេះ ពោលគឺ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបបានទាន់ពេលវេលា។ ហើយក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះគ្រោះមហន្តរាយធម្មជាតិ មិនថាពេលមានភ្លៀង មានរន្ទះ ខ្យល់កន្ត្រាក់ ឬបាក់ស្រុតច្រាំងក៏ដោយ ត្រូវពិនិត្យរកកន្លែងដែលធានាសុវត្ថិភាព បង្ការ និងការពារខ្លួន ជៀសឱ្យផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។ ឯកឧត្តម អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្ដារ ជួសជុល និងរៀបចំលំនៅដ្ឋានឡើងវិញ។ ចំពោះការរស់នៅ ត្រូវអនុវត្តវិធានការអនាម័យស្អាត និងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពផងដែរ៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣