ព័ត៌មាន
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងបណ្ដុះបណ្ដាលជនបង្គោលលើការងារមហាជន
ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជនបង្គោលលើការងារមហាជនក្រុង ស្រុក ឃុំ សង្កាត់ ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សខេត្ត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ជនបង្គោលគឺជាឃោសនិកដ៏សំខាន់ក្នុងការកៀរគរមហាជនឱ្យមកគាំទ្រគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ណែនាំដល់ប្រធានគណៈចលនាមហាជនក្រុង ស្រុក ត្រូវបន្តតម្រង់ទិសជនបង្គោលឱ្យទទួលបានការបណ្ដុះបណ្ដាលប្រកបដោយគុណភាព។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនដែលរៀបចំដោយគណៈចលនា មហាជននៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងបានដំណើរការអស់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយមានសកម្មភាពយ៉ាងរលូន ប្រកបដោយរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ និងសម្រេចបានលទ្ធផលល្អប្រសើរ។សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលរួមមានសមាសភាពជាជនបង្គោលចលនាមហាជននៃគណបក្សក្រុង ស្រុកទាំង ១៤ ជនបង្គោលមហាជនឃុំ សង្កាត់ទាំង ១០៣ឃុំ សង្កាត់។
សិក្ខាកាមគ្រប់រូបបានយកចិត្តទុកដាក់ក្នុងការស្តាប់ ការកត់ ត្រា និងជាពិសេសការគោរព អនុវត្តនូវវិន័យ បទបញ្ជាផ្ទៃក្នុងបានយ៉ាងខ្ជាប់ខ្ជួនញ៉ាំងការវាយតម្លៃវគ្គបណ្ដុះបណ្តាលដ៏មានអត្តន័យនេះសម្រេចបាននូវលទ្ធផលល្អប្រសើរ។ ឆ្លងកាត់វគ្គនេះសិក្ខាកាមទាំងអស់ទទួលបាននូវការយល់ដឹងកាន់តែច្បាស់នូវគុណសម្បត្តិ គោលជំហរ ឧត្តមគតិ ឆន្ទៈដ៏មុតស្រួចរបស់គណបក្ស និងទស្សនៈគ្រប់ជ្រុងជ្រោយរបស់គណបក្សក្នុងការវាយតម្លៃសភាពការណ៍នានា និងការដាក់ចេញនូវវិធានការ ដឹកនាំការពារ និងអភិវឌ្ឍ។លើកកម្ពស់សមត្ថភាពក្នុងការធ្វើសកម្មភាពលើសមរភូមិសាធារណមតិ និងការគ្រប់គ្រងសតិអារម្មណ៍មហាជន។យល់ដឹងកាន់តែស៊ីជម្រៅពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ។
ផ្តើមចេញពីនេះ គណបក្សគ្រប់ថ្នាក់អាចបង្កើនបានធនធានចលនាមហាជនដើម្បីចូលរួមចំណែកបំពេញភារកិច្ចជាមួយនឹងក្រុមការងារ និងគណបក្សក្រុង ស្រុក ឃុំ សង្កាត់ប្រកបដោយគុណភាព ជាពិសេស ដំណាក់កាលបច្ចុប្បន្ន ដែលនៅមូលដ្ឋានកំពុងអនុវត្តការចែកលិខិតអញ្ជើញ និងការត្រៀមពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៦ និងការផ្សព្វផ្សាយធ្វើជីវមាត្រ ក៏ដូចជាអនុវត្តផែនការសកម្មភាពនានាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលទាមទារកម្លាំងចូលរួមសហការ និងជំរុញអនុវត្តដើម្បីភាពច្បាស់លាស់នៃប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣