ព័ត៌មាន
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បណ្តុះបណ្តាលជំនាញដល់សិស្សជិត ៥ពាន់នាក់ ក្នុងរយៈពេល៣ឆ្នាំ
(កោះកុង)៖ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានបណ្តុះបណ្តាលជំនាញដល់សិស្សជិត ៥ពាន់នាក់ ឱ្យមានលទ្ធភាពចូលធ្វើការនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ឬបង្កើតមុខរបរដោយខ្លួនឯង។
អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានឱ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំកន្លងមក វិទ្យាស្ថានបានខិតខំពង្រីកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យទៅដល់សហគមន៍ ដើម្បីបង្កើនឱកាសទទួលបានជំនាញសម្រាប់ប្រជាពលរដ្ឋ និងយុវជននៅមូលដ្ឋាន។
អ្នកអង្គម្ចាស់មានព្រះបន្ទូលថា៖«យើងបានដាក់គ្រូបច្ចេកទេស ទាំងគ្រូក្របខណ្ឌ និងគ្រូកិច្ចសន្យា ទៅបណ្តុះបណ្តាលនៅតាមសហគមន៍ដែលនៅជិតសិស្ស ដើម្បីឱ្យការរៀនជំនាញកាន់តែងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន»។
អ្នកអង្គម្ចាស់បណ្ឌិត បានបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងនេះ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានបណ្តុះបណ្តាលសិស្ស និងសិក្ខាកាមសរុបចំនួន ៤,៩៦៩នាក់ ក្នុងនោះស្ត្រី ២,០៣៦នាក់។
បើតាមអ្នកអង្គម្ចាស់ ក្រៅពីការពង្រីកការបណ្តុះបណ្តាលតាមសហគមន៍ វិទ្យាស្ថានក៏បានយកចិត្តទុកដាក់លើគុណភាព នៃការបណ្តុះបណ្តាល ដោយផ្តោតលើការផ្តល់ជំនាញដែលអាចប្រើប្រាស់បានជាក់ស្តែង និងជួយឱ្យសិស្សមានលទ្ធភាពស្វែងរកការងារធ្វើនៅតាមសហគ្រាស រោងចក្រ ឬអាចយកជំនាញដែលទទួលបានទៅប្រកបមុខរបរដោយខ្លួនឯងក្រោយបញ្ចប់ការសិក្សា។
អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្ស មានព្រះបន្ទូលបញ្ជាក់៖ «គោលដៅសំខាន់របស់យើង គឺមិនត្រឹមតែបណ្តុះបណ្តាលឱ្យសិស្សចេះជំនាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវឱ្យពួកគេអាចយកជំនាញដែលរៀនបានទៅប្រើប្រាស់ ដើម្បីរកការងារធ្វើ ឬបង្កើតមុខរបរផ្ទាល់ខ្លួន និងមានប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារ»៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣