ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី៥ ស្ដីពីការប្រើប្រាស់ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ នៅខេត្តហ៊ូណាន ប្រទេសចិន
តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំអន្តរជាតិ លើកទី៥ ស្ដីពីការប្រើប្រាស់ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ (BeiDou Navigation Satellite System – BDS) នៅក្រុងជូចូវ ខេត្តហ៊ូណាន សាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងតំណាងក្រសួង ស្ថាប័នវិស័យលំហអាកាសនៃបណ្ដាប្រទេស ព្រមទាំងតំណាងក្រុមហ៊ុន សាស្ត្រាចារ្យ និងយុវជន ក្នុងប្រទេសចិន សរុបជាង ៧០០០នាក់។

ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះអំពីការប្រើប្រាស់បច្ចេកវិទ្យាលំហអាកាសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងបានអញ្ជើញទស្សនាពិព័រណ៍ និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុន GalaxySpace ដែលជាក្រុមហ៊ុនផលិតផ្កាយរណបមួយរបស់ប្រទេសចិនផងដែរ។

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣