ព័ត៌មាន
សម្តេចធិបតី៖ វត្តមានសាកលវិទ្យាល័យ De Montfortគឺជាកាលានុវត្តភាពមួយទៀត សម្រាប់និស្សិតកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការបើកសាកលវិទ្យាល័យDe Montfort របស់អង់គ្លេសនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាកាលានុវត្តភាពថ្មីមួយទៀតសម្រាប់ សិស្សនិស្សិតកម្ពុជា ហើយសម្តេចធិបតី រំពឹងថា សាកលវិទ្យាល័យនេះ ក្លាយទៅជាហឹប និងដែកឆក់នៃការវិនិយោគមកពីចក្រភពអង់គ្លេសមកលើទឹកដីកម្ពុជា ឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀតផងដែរ។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfort របស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះសម្តេចធិបតី បានបញ្ជាក់ថា វត្តមានជារូបវន្តនៃសាកលវិទ្យាល័យរបស់ប្រទេសមហាអំណាចមួយនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ខាងវិស័យអប់រំដល់កម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នាសម្តេច ក៏បានលើកទឹកចិត្តឲ្យសាកលវិទ្យាល័យនេះ ធ្វើការសហការជាមួយ ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផេ្សងៗទាក់ទងនឹងការបណ្តុះសហគ្រិនភាព ដើម្បីចូលរួម បង្កើតការងារជាក់ស្តែងនៅកម្ពុជាផងដែរ។
នៅក្នុងឱកាសសម្ពោធជាផ្លូវការនូវសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់អង់គ្លេស លើទឹកដីកម្ពុជានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងមោទនភាពចំពោះសាកលវិទ្យាល័យ មួយនេះដែលមាននៅកម្ពុជា ខណៈវត្តមាននេះ គឺកើតឡើងដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍នេះ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យDe Montfort ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ និងមានប្រវត្តិនៃការ បង្រៀនជាង១៥០ឆ្នាំ។មាននិស្សិតប្រមាណបីម៉ឺនប្រាំពាន់នាក់កំពុងសិក្សានៅក្នុងចក្រភពអង់គ្លេស និងក្រៅប្រទេស។ សាកលវិទ្យាល័យនេះ មានកម្រិតស្តង់ដាអន្តរជាតិពិតៗ មានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍គឺនៅប្រទេសកម្ពុជានេះតែម្តង៕
អត្ថបទបាន ចក់
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧