ព័ត៌មាន
ឈ្វេងយល់ពី «វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី» ដែលរដ្ឋសភាអនុម័តជាឯកច្ឆន្ទនៅថ្ងៃនេះ
វិមានរដ្ឋសភា៖ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ អង្គសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ ស្តីពី «វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី» ដោយសំឡេងគាំទ្រ ១១២ លើ ១១២ សំឡេង។
តើការធ្វើវិសោធនកម្មច្បាប់នេះមានគោលបំណង និងសារៈសំខាន់យ៉ាងណា?
ប្រវត្តិ និងភាពចាំបាច់៖ ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ត្រូវបានប្រកាសឱ្យប្រើតាំងពីឆ្នាំ១៩៩៥។ ការធ្វើវិសោធនកម្មនៅពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក៏ដូចជាការធ្វើសមាហរណកម្មវិជ្ជាជីវៈមេធាវី កម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ។
តាមរយៈសេចក្តីព្រាងច្បាប់នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ៖
១. ការពង្រឹងគុណវុឌ្ឍិ និងស្តង់ដារវិជ្ជាជីវៈ៖ កំណត់កាន់តែច្បាស់លាស់នូវលក្ខខណ្ឌនៃការចូលប្រកបវិជ្ជាជីវៈមេធាវី ការបណ្តុះបណ្តាល និងការប្រឡងជ្រើសរើស សំដៅលើកកម្ពស់គុណភាព សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈឱ្យកាន់តែខ្ពស់។
២. ការគ្រប់គ្រងស្ថាប័ន និងរចនាសម្ព័ន្ធគណៈមេធាវី៖ ធ្វើឱ្យយន្តការដឹកនាំ និងការគ្រប់គ្រងផ្ទៃក្នុងរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានភាពបត់បែន ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
៣. ការពង្រឹងវិន័យ និងការការពារសិទ្ធិមេធាវី៖ រៀបចំនីតិវិធីវិន័យឱ្យកាន់តែច្បាស់លាស់ និងធានានូវឯករាជ្យភាព ព្រមទាំងការការពារសិទ្ធិរបស់មេធាវីក្នុងការបំពេញវិជ្ជាជីវៈការពារក្តីជូនកូនក្តី។
សារៈសំខាន់ចំពោះប្រជាពលរដ្ឋ និងប្រព័ន្ធយុត្តិធម៌កម្ពុជា៖
លើកកម្ពស់សេវាការពារក្តី៖ ធានាថាប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវាការពារក្តី និងជំនួយផ្នែកច្បាប់ប្រកបដោយគុណភាព យុត្តិធម៌ និងភាពស្មោះត្រង់។
គាំទ្រការកែទម្រង់យុត្តិធម៌៖ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនីតិរដ្ឋ,លើកកម្ពស់ជំនឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌ និងបរិយាកាសវិនិយោគនៅកម្ពុជា៕

-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ