ព័ត៌មាន
អ្នកវិភាគ៖ ការបោសសម្អាត Online Scams កំពុងស្ដារមុខមាត់កម្ពុជាលើឆាកអន្តរជាតិ
ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងចាត់វិធានការម៉ឺងម៉ាត់បំផុតលើបទល្មើសបច្ចេកវិទ្យាទាំងឡាយនោះ អ្នកវិភាគយល់ថា ចំណាត់ការនេះ នឹងជួយលើកកិត្យានុភាពមុខមាត់របស់ប្រទេសជាតិ។
លោកមាស រស្មី អ្នកជំនាញស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញទស្សនៈយល់ឃើញថា ៖ ឋិតក្នុងបរិបទ និងយុគសម័យទំនើប នៃសង្គមបច្ចេកវិទ្យាដូចសព្វថ្ងៃនេះ យើងពិតជាមិនអាចឃាត់លំហូរហៀរសាយភាយ នៃបទល្មើសបច្ចេកវិទ្យាចូលមកក្នុងស្រុកបាននោះទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការរីកសាយភាយកាន់តែខ្លាំងនៃបទល្មើសនេះ ជ្រាតចូលមកក្នុងសង្គមកម្ពុជា ពិសេសការបន្តប្រតិបត្តិការក្តៅដោយមិនដកដៃ ក្នុងការបង្ក្រាបជាបន្តបន្ទាប់នូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
លោកមាស រស្មី បន្ថែមថា ៖ ផលលាភ នៃលុយដែលគ្មានប្រភពច្បាស់លាស់ ឬលុយដែលកើតចេញពីបទល្មើសបច្ចេកវិទ្យាមួយចំនួន ក៏បាននឹងកំពុងលុកលុយជ្រាតចូលទៅតាមការភ្នាល់ល្បែងអនឡាញមួយចំនួន ដែលមានការផ្សាយផ្ទាល់ចេញពីកាស៊ីណូក្នុងស្រុកជាច្រើនផងដែរ ដែលកត្តានេះបានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការជាបន្ទាន់មួយ ក្នុងការផ្អាកល្បែងភ្នាល់អនឡាញគ្រប់ប្រភេទ នៅដើមខែតុលា ឆ្នាំ២០២៦ ខែក្រោយនេះ ។
ការណ៍នេះ មានន័យថា ៖ កត្តាទប់ស្កាត់ និងឈានទៅបោសសម្អាតឲ្យអស់ នូវបទល្មើសទាំងឡាយដែលទាក់ទងនឹងបច្ចេកវិទ្យា គឺជាការធានាបាននូវសន្តិសុខសុវត្ថិភាព សម្រាប់ប្រជាជន និងសង្គមជាតិ ពិសេសជាសារបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាជាប្រទេសស្អាតស្អំ ហើយកម្ពុជាក៏ជាឋានរកសម្រាប់ក្រុមឧក្រិដ្ឋជនទាំងឡាយដែលមានបំណងមកប្រព្រឹត្តិបទល្មើសបច្ចេកវិទ្យា នៅក្នុងទឹកដី នៃព្រះរាជណាចក្រកម្ពុជា ផងដែរ ។
អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនយោបាយដដែលរូបនេះ បន្ថែមថា ៖ ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មានចំណាត់ការលើបញ្ហានេះប្រកបដោយប្រសិទ្ធិភាពនោះ នោះកម្ពុជានឹងទទួលបានផលប្រយោជន៍ធំៗ ចំនួន០៦ ៖ ទី១ ការពារផលប្រយោជន៍ និងទ្រព្យសម្បតិប្រជាពលរដ្ឋ , ទី២ កាត់បន្ថយបទល្មើសឧក្រិដ្ឋកម្ម លើការជួញដូរផ្សេងៗ , ទី៣ កសាងកេរ្តិ៍ឈ្មោះល្អលើឆាកអន្តរជាតិ , ទី៤ ផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅ ដល់វិនិយោគគិនបរទេស , ទី៥ បង្កើនវិនិយោគ ជាសេដ្ឋកិច្ចពណ៌ស និងទី៦ បង្កើននូវសុខមាលភាពសង្គមកម្ពុជាទាំងមូល ។
សូមជម្រាបថា ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ICCOS ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ»។
សន្និសិទដ៏មានសារៈសំខាន់របស់ជាតិមួយនេះ នឹងមានការចូលរួមពីតំណាងបណ្តាប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ផងដែរ ៕ លីហេង





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣