ព័ត៌មាន
អគ្គលេខាធិការ CDC ៖ ខេត្តស្វាយរៀងកំពុងក្លាយជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មមានសក្តានុពល របស់កម្ពុជា
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ថ្លែងថា ខេត្តស្វាយរៀងកំពុងក្លាយជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មដ៏មាន សក្តានុពលមួយរបស់កម្ពុជា ជួយជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ការនាំចេញ និងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់កម្ពុជា។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបជុំពិសារអាហារសាមគ្គី នៃសមាគមសហគ្រាសវិនិយោគបរទេសនៅក្នុងតំបន់សេដ្ឋ- កិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ដែលរៀបចំឡើងក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល ចែករំលែកបទពិសោធន៍និងព័ត៌មាន វិនិយោគថ្មីៗ ព្រមទាំងពង្រឹងទំនាក់ទំនង និងសាមគ្គីភាពរវាងសហគ្រាសវិនិយោគនៅកម្ពុជា ជាពិសេសសហគ្រាសដែលកំពុង ប្រតិបត្តិការនៅក្នុងខេត្តស្វាយរៀង និងក្រុងបាវិត។
ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់ថា ការរីកចម្រើននៃសហគមន៍វិនិយោគនៅខេត្តស្វាយរៀង និងក្រុងបាវិតនាពេល បច្ចុប្បន្ន បាននិងកំពុងប្រែក្លាយតំបន់នេះទៅជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជា ដែលជាកត្តាសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ការបង្កើនការនាំចេញ និងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់កម្ពុជា។ ការរីក ចម្រើននេះ គឺជាសក្ខីភាពនៃការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនូវកម្មវិធីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ ជាមួយគ្នានេះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់ចេញនូវគោលនយោបាយ វិធានការកែទម្រង់ នានា ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការសម្រួលនីតិវិធីរដ្ឋបាល សំដៅកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគ។
ឯកឧត្តម បន្ថែមថា ជុំវិញការវិនិយោគនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងបន្តផ្តល់កិច្ចសម្រួលដល់វិនិយោគិន តាមរយៈអភិក្រម ៣រួមមាន៖ កាត់បន្ថយពេលវេលា កាត់បន្ថយចំណាយ និងកាត់បន្ថយរចនាសម្ព័ន្ធគ្រប់គ្រង និងប្រតិបត្តិការ ព្រមទាំងការធ្វើសាមញ្ញ នីតិវិធីរដ្ឋបាល ការនាំចេញ-នាំចូល និងការសម្រួលពាណិជ្ជកម្មតាមរយៈយន្តការច្រកចេញចូលតែមួយ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ និងកិច្ចសហការដ៏ជិតស្និទ្ធរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដែលបានផ្តល់បរិយាកាសកក់ក្តៅ ជូនវិនិយោគិន។
ឯកឧត្តមអគ្គលេខាធិការ បានស្នើសុំឱ្យវិនិយោគិនយកចិត្តទុកដាក់លើកិច្ចការបីសំខាន់គឺ៖ ការការពារបរិស្ថាន ទំនួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អដោយគោរពច្បាប់ និងការបង់ពន្ធជូនរដ្ឋ ដើម្បីរដ្ឋមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្តុះ បណ្តាលធនធានមនុស្ស ដើម្បីផ្តល់សេវាជូនវិនិយោគិនវិញ៕អត្ថបទ៖ សុន រ៉ាឌី,




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣