ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំនព្វមាស ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ
នាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានអនុវត្តរបបកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិនិត្យតាមដានវឌ្ឍនាភាពការងារនូវសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម ប្រចាំនព្វមាស ឆ្នាំ២០២៦ និងលើកទិសដៅការងារខែបន្ត។ កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ ជាច្រើនរូប។

សម្រាប់រយៈពេល៩ខែកន្លងមកនេះ តាមរយៈរបាយការណ៍ ឯកឧត្តមអគ្គលេខាធិការ សៀត វិចិត្រ គឺក្រសួងបានសម្រេចនូវសមិទ្ធផលសំខាន់ៗយ៉ាងច្រើនទៅលើការអនុវត្តកិច្ចការងារស្នូលរបស់ក្រសួងដូចជាការគ្រប់គ្រងទិន្នន័យមន្រ្តី វត្តមានមន្រ្តី បៀវត្សមន្រ្តី និងការអភិវឌ្ឍសមត្ថភាពមន្រ្តីជាដើម។ ជាមួយគ្នានេះ អ្វីដែលកាន់តែពិសេសគឺការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ គឺក្រសួងបានរៀបចំការប្រឡងជ្រើសរើសមន្រ្តីឱ្យចូលបម្រើការងារក្របខ័ណ្ឌក្រសួងចំនួន៤ បានរៀបចំដាក់ចេញអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន៦បន្ថែម បានសម្រេចយុទ្ធនាការចុះធ្វើជំរឿនមន្រ្តីជាក់ស្តែងបានចំនួន២៣ក្រសួង-ស្ថាប័ន និងនៅខេត្តព្រៃវែង សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈក្នុងភូមិសាស្រ្តក្រុង-ស្រុកបានចំនួន១០ និងសម្រាប់អង្គភាពសុខាភិបាលមូលដ្ឋានក្នុងភូមិសាស្រ្តស្រុកបានចំនួន១២ បានប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការក្រសួង-ស្ថាប័ន និងបានចុះផ្សព្វផ្សាយការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់វិស័យអប់រំ និងសុខាភិបាលនៅតាម ៤តំបន់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ល។
ផ្អែកលើសមិទ្ធផលដែលសម្រេចបានយ៉ាងច្រើន និងគួរជាទីមោទនៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានសាទរនិងថ្លែងអំណរគុណចំពោះមន្រ្តីរាជការរបស់ក្រសួងគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានប្រឹងប្រែងយកកម្លាំងកាយចិត្តខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលទាំងអស់នេះ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើការយកចិត្តទុកដាក់បន្ថែមទៅលើបញ្ហាប្រឈមនានា បើទោះបីជាយើងសម្រេចបានសមិទ្ធផលជាច្រើន ចំពោះបញ្ហាប្រឈមក៏យើងមិនបង្អង់ក្នុងការដោះស្រាយឱ្យទាន់ពេលវេលានោះដែរ គឺទាមទារការពិគ្រោះយោបល់ និងការពិភាក្សាផ្លាស់ប្តូរគំនិតដែលជាមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីស្វែងរកចំណុចប្រសព្វរួមគ្នា និងចូលរួមដោះស្រាយបញ្ហាជារួម៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣