ព័ត៌មាន
NPA បង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រកម្ពុជា និងបេសកកម្មមនុស្សធម៌របស់សម្តេចធិបតី ក្នុងការកសាងកម្ពុជាគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
(រាជធានីភ្នំពេញ) ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Rune Kristian Dale-Andresen នាយកផ្នែកអន្តរជាតិ និងលោក Hans Peter Risser នាយកប្រចាំប្រទេស នៃអង្គការជំនួយប្រជាពលរដ្ឋន័រវេស (NPA) ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ NPA ដែលបានឈរជាមួយកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍ និងបន្តដើរតួនាទីជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។
ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយ NPA ដើម្បីគាំទ្របេសកកម្មមនុស្សធម៌របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការកសាងកម្ពុជាមួយដែលគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ព្រមទាំងធានាសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ។
ជាការឆ្លើយតប លោក Rune Kristian Dale-Andresen បានបញ្ជាក់ថា NPA ចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់ក្នុងវិស័យសកម្មភាពមីន និងប្តេជ្ញាបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងបេសកកម្មមនុស្សធម៌របស់សម្តេចធិបតី សម្រាប់អនាគតកម្ពុជាមួយដែលមានសុវត្ថិភាព និងគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។
លោក Rune Kristian Dale-Andresen បានបញ្ជាក់បន្ថែមថា ទោះបីវិស័យសកម្មភាពមីននៅទូទាំងពិភពលោកកំពុងប្រឈមនឹងការកាត់បន្ថយថវិកាគាំទ្រក៏ដោយ ក៏កម្ពុជានៅតែជាប្រទេសដែល NPA បន្តផ្តល់ការគាំទ្រ។




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣