ព័ត៌មាន
កម្ពុជាស្នើនគរបាលព្រហ្មទណ្ឌអន្តរជាតិតាមចាប់មេក្លោង Online scams ពីររូបដែលរត់គេចពីតំបន់ព្រំដែនជ្រៃធំ សង្ស័យចាកចេញពីកម្ពុជា
សមត្ថកិច្ចកម្ពុជា បានស្នើទៅនគរបាលព្រហ្មទណ្ឌអន្តរជាតិសចាប់ខ្លួនមេក្លោង Online scams ពីររូបដែលរត់គេចខ្លួនពីតំបន់ព្រំដែនជ្រៃធំ ដែលបានសង្ស័យចាកចេញពីប្រទេសកម្ពុជា។ជនជាប់ចោទទាំងពីរនាក់នោះ ជាម្ចាស់អតីតមជ្ឈមណ្ឌលOnline scams «ក្រុមហ៊ុន Jin Zi Hui Property Management Co., Ltd.» ស្ថិតនៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។
បើតាមលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានប្រាប់BTVថា អតីតមជ្ឈមណ្ឌលOnline scams «ក្រុមហ៊ុន Jin Zi Hui Property Management Co., Ltd.» ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះបង្រ្កាបនៅថ្ងៃទី២០ខែមករា ឆ្នាំ២០២៦ ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍។បច្ចុប្បន្នទីតាំងនេះ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចូលមកគ្រប់គ្រង និងបិទឃ្លុំ ដោយបានតាមដានត្រួតពិនិត្យជាប្រចាំ ដោយកាត់ផ្តាច់ភ្លើង ប្រព័ន្ធអ៉ីនធឺណែត និងទឹក ដែលធ្វើយ៉ាងដូចនេះ គឺមិនអនុញ្ញាតឱ្យមានបទល្មើស Online Scams កើតឡើងវិញនៅទីតាំងនេះ។លោក ហាក់ សុខមករា ក៏បានលើកឡើងពីវិធានការរដ្ឋបាលខេត្តកណ្តាលក្នុងការបង្ក្រាបបទល្មើសអនឡាញផងដែរ។
លោក សេង ហៀង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ បានលើកឡើងថា តុលាការបានចោទប្រកាន់ជនជាប់ចោទពីរូបរួមមាន៖ទី១.ឈីវ យិនអ៊ូ – Qiu Ren Wu (កម្មសិទ្ធករ) និងទី២.ចន រីសស្ទីន – John Riskin (អ្នកឈរឈ្មោះ) ជាម្ចាស់ក្រុមហ៊ុន Jin Zi Hui Property Management Co., Ltd.» ដែលជាមជ្ឈមណ្ឌលឆបោកអនឡាញ។បទល្មើសដែលតុលាការចោទប្រកាន់នោះរួមមាន៖ទី១.បទល្មើសបោកមានស្ថានទម្ងន់ទោស និងទី២.បទល្មើសសម្អាតប្រាក់។
លោកបានបន្តថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកម្ពុជាកំពុងតាមចាប់ខ្លួន និងបានស្នើទៅនគរបាលព្រហ្មទណ្ឌអន្តរជាតិ (Interpol) ដើម្បីស្វែងរកចាប់ខ្លួន ដែលសង្ស័យចាកចេញពីប្រទេសកម្ពុជា។
គួរបញ្ជាក់ដែរថា អតតីមជ្ឈមណ្ឌលឆបោកOnline scams «ក្រុមហ៊ុន Jin Zi Hui Property Management Co., Ltd.» មានផ្ទៃដីជាង៥០ហិតា ក្នុងនោះមានការសាងសង់អគារចំនួន ៥៥ខ្នងផ្ទះវីឡាចំនួន ១១៣ខ្នង និងមានបន្ទប់ចំនួនជាង៤ពាន់បន្ទប់។រីឯវត្ថុតាងដែលរឹបអូសបាននៅក្នុងរង្វង់ប្រតិបត្តិការរួមមាន៖ កុំព្យូទ័រ ៣ ៧៧៩គ្រឿង, ទូរស័ព្ទដៃ ១១,៥៨៥គ្រឿង, CPU ៥៦គ្រឿង, ម៉ាស៉ីនមេ (Serversr) ៣៥គ្រឿង, ឯកសណ្ឋាននគរបាលបរទេស ៨កប្លេ លិខិតឆ្លងដែន និងសម្ភារៈផ្សេងៗទៀត។អត្ថបទ៖ទូច សោភ័ណ ថត៖ប៉ាន់ ប៉ូនី ហួត រតនៈ រូបភាព៖Online scams នៅព្រំដែនជ្រៃធំ៕







-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ