ព័ត៌មាន
ប្រធានអង្គភាពអ្នកនាំពាក្យ៖ អ្នកនាំពាក្យ នាំការពិតទៅកាន់ប្រជាពលរដ្ឋ ដើម្បីការពារសមិទ្ធផលរាជរដ្ឋាភិបាល
តាកែវ៖ «នៅក្នុងយុគសម័យឌីជីថល ព័ត៌មានត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស ជាពិសេសព័ត៌មានអវិជ្ជមាន ក្នុងនោះភាគច្រើនជាព័ត៌មានក្លែងក្លាយ ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងបំផ្លើសបំភ្លៃ ដែលធ្វើឱ្យសាធារណជនយល់ច្រឡំ។ ដូច្នេះ ក្នុងតួនាទីជាមន្ត្រីព័ត៌មាននិងនាំពាក្យ យើងត្រូវធ្វើការងារពីរទន្ទឹមគ្នា គឺ ទី១គឺការងារប្រតិកម្ម ឆ្លើយតប ពន្យល់បកស្រាយឱ្យប្រជាពលរដ្ឋបានដឹងការពិតឱ្យបានលឿនរហ័ស និងទី២គឺការងារបុរេសកម្ម ពោលគឺ ត្រូវផ្សព្វផ្សាយជាប្រចាំនូវសមិទ្ធផល ស្នាដៃ និងសកម្មភាពបម្រើប្រជាពលរដ្ឋរបស់មន្ត្រីអាជ្ញាធរយើង ដោយមធ្យោបាយវៃឆ្លាត និងរហ័សរហួន»។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាអធិបតីនិងវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យនិងព័ត៌មាន» នៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានសង្កត់ធ្ងន់ថា ការងារទាំងពីរនេះ ទាំងប្រតិកម្ម និងបុរេសកម្ម មានគោលដៅសំខាន់តែមួយនោះគឺ ការពាំនាំការពិតទៅប្រាប់ប្រជាពលរដ្ឋ ពោលគឺ «អ្នកនាំពាក្យ នាំការពិតទៅកាន់ប្រជាពលរដ្ឋ ដើម្បីការពារសមិទ្ធផលរាជរដ្ឋាភិបាល»។ ឯកឧត្តម ប៉ែន បូណា បន្តថា សមិទ្ធផលដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំយើងសាងឡើងសម្រាប់ប្រទេសជាតិ និងប្រជាជនយើងមានទំហំធំធេងណាស់ ដែលមិនអាចកាត់ថ្លៃបាន ហើយសមិទ្ធផលទាំងនេះបានមកពីការលះបង់ និងបញ្ញាញាណ។ ដូច្នេះ ការផ្សព្វផ្សាយដើម្បីនាំការពិតឱ្យប្រជាពលរដ្ឋបានដឹងគ្រប់ជ្រុងជ្រោយ គឺជាការងាររបស់យើងទាំងអស់គ្នាដែលត្រូវធ្វើឱ្យបាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលរម្លឹកថា ខេត្តតាកែវមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត។ តាកែវល្បីល្បាញដោយសារបង្កងឆ្ងាញ់ ពងទាកូនឆ្ងាញ់ សិប្បកម្មតម្បាញ និងមានតំបន់ទេសចរណ៍វប្បធម៌ដ៏ទាក់ទាញជាច្រើន…នេះជាអ្វីដែលយើងត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ។ ទន្ទឹមនឹងនោះ យើងក៏ត្រូវរំលេចអំពីមេឃុំគំរូ មន្ត្រីដែលបម្រើប្រជាពលរដ្ឋបានល្អ និងសមត្ថកិច្ចដែលសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព និងជីវភាពប្រជាពលរដ្ឋផងដែរ។
ការងារទាំងនេះ មិនត្រឹមតែជួយការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតទំនុកចិត្តយ៉ាងរឹងមាំរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរ និងរាជរដ្ឋាភិបាល និងជួយពលរដ្ឋឱ្យមានមូលដ្ឋានក្នុងការថ្លឹងថ្លែង កុំឱ្យពួកគាត់ជឿតាមការបំភ្លៃ ញុះញង់ អុចអាល ដែលអាចបំផ្លាញសមិទ្ធផល និងស្នាដៃរបស់មន្ត្រីអាជ្ញាធរ និងរាជរដ្ឋាភិបាល។
វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាស្វាគមន៍ពីលោក ស៊ុត ខុន អភិបាលខេត្តស្ដីទី នៃគណៈអភិបាលខេត្តតាកែវ និងការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ ៣០០នាក់៕







-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ